Connect with us

ជីវិតកម្សាន្ដ

ជីវិតឯកជនរបស់ Lee Min Ho ត្រូវគាស់កកាយមកម្ដងទៀត

បានផុស

នៅ

ជីវិតឯកជនរបស់ Lee Min Ho តែងតែជាប្រធានបទដ៏ក្តៅគគុកនៃការចាប់អារម្មណ៍ជាសាធារណៈ។ គាត់គឺជាបុរសក្នុងសុបិនរបស់មនុស្សស្រីរាប់លាននាក់នៅទូទាំងពិភពលោក។ នៅក្នុងកម្មវិធីជជែក Zzanbro តារាសម្តែងរូបនេះមានឱកាសបង្ហាញអំពីជីវិតស្នេហារបស់គាត់ និងប្រភេទដ៏ល្អបំផុតនៅក្នុងជីវិតផ្ទាល់ខ្លួន។

នៅពេលនិយាយអំពីស្ទីលណាត់ជួបរបស់គាត់ Lee Min Ho បានប្រកាសដោយទំនុកចិត្តថា «ខ្ញុំជាមនុស្សរ៉ូមែនទិក។ នៅពេលណាដែលខ្ញុំផ្តោតលើអ្វីមួយ ខ្ញុំត្រូវតែធ្វើតាមវាឱ្យដល់ទីបញ្ចប់។ ប្រសិនបើខ្ញុំបង្កើតអារម្មណ៍ចំពោះនរណាម្នាក់ ខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព» ។

ជាពិសេស តារារូបនេះ ធ្វើឲ្យមហាជនសង្ស័យថា ខ្លួនកំពុងធ្វើសកម្មភាព ជួបស្រីៗ និងណាត់គ្នា ព្រោះតែពាក្យថា «ខ្ញុំទើបតែចាប់ផ្តើមជួបមនុស្សប៉ុន្មានឆ្នាំចុងក្រោយនេះ»។

នៅចុងឆ្នាំ២០២០ តារាសម្តែងមានភាពឯកោណាស់ គាត់​មាន​អារម្មណ៍​ថា​ការ​ជួប​អ្នក​ដទៃ​ជា​ញឹកញាប់​នាំឲ្យមាន​ការ​ខក​ចិត្ត។ Lee Min Ho បានដឹងថា​ គាត់ត្រូវការជួបមនុស្សដែលធ្វើឲ្យគាត់សុខស្រួល ប្រសិនបើគាត់ចេញទៅញ៉ាំអាហារពេលល្ងាចហើយត្រលប់មកមានអារម្មណ៍មិនស្រួល ឬមិនចូលចិត្តខ្លួនឯង វានឹងធ្វើឲ្យមានរសជាតិមិនល្អ។

នៅពេលដែលពិធីករ Shin Dong Yup សួរអំពីដៃគូដ៏ល្អ Lee Min Ho បានឆ្លើយតបថា ជាមនុស្សធម្មជាតិ មនុស្សដែលស្មោះត្រង់ចំពោះខ្លួនឯង និងមានមន្តស្នេហ៍បែបនេះ។ តារារូបនេះជឿជាក់ថា Gong Hyo Jin គឺជានារីវ័យចំណាស់គឺជាប្រភេទឧត្តមគតិរបស់គាត់ដែលចេះគិតគូរនិងមានភាពចាស់ទុំបំផុត។

តារាប្រុសថែមទាំងបញ្ចាក់ទៀតថា «តាំង​ពី​ពេល​ដែល​ខ្ញុំ​បាន​ជួប​នាង​លើក​ដំបូង ខ្ញុំ​អាច​មាន​អារម្មណ៍​ថា​នាង​គោរព និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ។ នេះអនុញ្ញាតឲ្យនាងក្លាយជាខ្លួនឯងដោយមិនធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃ»។

ការចែករំលែកលម្អិតរបស់ Lee Min Ho ធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិតសង្ស័យថា តារាប្រុសរូបនេះពិតជាកំពុងណាត់ជួប និងផ្ញើសញ្ញាអំពីមិត្តស្រីដែលខ្លួនកំពុងតាមរក។

Lee Min Ho កើតនៅឆ្នាំ ១៩៨៧ ហើយចាប់ផ្តើមសម្ដែងក្នុងឆ្នាំ ២០០៨ ។ ឈ្មោះរបស់គាត់បានផ្ទុះឡើង ហើយក្លាយជាតារាក្នុងបញ្ជី A មួយជំហានដោយសារតួនាទីជាមេវ័យក្មេង Goo Jun Pyo ក្នុងរឿង Boys Over Flowers ។ លោកក៏បានជាប់ក្នុងបញ្ជីតារាដែលរកចំណូលបានច្រើនជាងគេអស់រយៈពេលជាច្រើនឆ្នាំ ហើយជាមុខតំណាងនៃរលក Hallyu (រលកកូរ៉េនាំយកវប្បធម៌កូរ៉េទៅកាន់ពិភពលោក)។

ខ្សែភាពយន្តល្បីៗរបស់ Lee Min Ho ក៏មានដូចជា City Hunter, The Heirs, Legend of the Blue Sea, The King: Eternal Monarchដែលនាំឲ្យលោកបានណាត់ជួបជាមួយស្រីស្អាតពីរនាក់គឺ Park Min Young និង Suzy ។

ថ្មីៗ​នេះ​លោក​មាន​ពាក្យ​ចចាមអារ៉ាម​ថា​កំពុង​មាន​ស្នេហា​ជាមួយ Joanna Chun ជា​កូន​ស្រី​របស់​ប្រធាន​ក្រុម Paradise។ កូនស្រីរបស់ឧកញ៉ារូបនេះ និង Lee Min Ho មានមិត្តភ័ក្តិច្រើនដូចគ្នា ហើយទំនាក់ទំនងលើគ្រប់វិស័យដូចជា ការថតរូប ការច្នៃម៉ូត ការតាំងពិពណ៌សិល្បៈ។ ពួកគេឧស្សាហ៍ធ្វើដំណើរទៅប្រទេសជប៉ុន ហើយស្នាក់នៅសណ្ឋាគារ Edison ។ ទោះយ៉ាងណាក៏ដោយ ទាំង Lee Min Ho និង Joanna Chun មិនឆ្លើយតបនឹងពាក្យចចាមអារ៉ាមនេះទេ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖YouTuber កាយសម្បទាកូរ៉េម្នាក់ ស្លាប់ក្នុងអាយុ ៣៤ ឆ្នាំ ដោយសារហេតុផលសុខភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៨ វិនាទី មុន

លោក ស៊ី និង​លោក ពូទីន ពិភាក្សា​គ្នា​ពី​ទំនាក់ទំនង​ជាមួយ ត្រាំ អ៊ុយក្រែន និង​តៃវ៉ាន់

ព័ត៌មានជាតិ១៥ នាទីutes មុន

អ្នកជំនាញ៖ វត្តមានជនបរទេសចូលរួម “សំណេរអង្គរ” បង្ហាញពីការស្រឡាញ់ និងការលើកស្ទួយអក្សរសាស្ត្រខ្មែរលើឆាកអន្តរជាតិ

ព័ត៌មានជាតិ២៦ នាទីutes មុន

កម្ពុជាបាន​ចំណាយ​ជាង២,៦៩ពាន់លានដុល្លារ​នាំចូលប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ូតក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ២៨ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃបង្ហើបពីការសិក្សាកែសម្រួលការជ្រើសរើស និងលក្ខណៈសម្បត្តិថ្នាក់ដឹកនាំភូមិ

ជីវិតកម្សាន្ដ៣៧ នាទីutes មុន

Justin ស្រាប់តែ Unfollow ភរិយានិងប៉ាក្មេក ខណៈគេសង្ស័យថា ចំណងអាពាហ៍ពិពាហ៍រង្គោះរង្គើ

Sokha Hotels

ព័ត៌មានពេញនិយម