ជីវិតកម្សាន្ដ
ដេត ស្រីនាឌ សម្រេចចិត្តចូលរួមប្រកួតកម្មវិធី Miss 2025 និងប្តេជ្ញាមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តទេ
ទីបំផុតអតីតបវរកញ្ញា Miss Planet 2024 កញ្ញា ដេត ស្រីនាឌ បានប្រកាសសម្រេចចិត្តចូលរួមប្រកួតជាថ្មី ក្នុងកម្មវិធីបវរកញ្ញាមួយនាឆ្នាំ២០២៥នេះ ខណ:ដែលកន្លងមក ស្រីនាឌ បានដកខ្លួនមិនចូលរួមប្រកួតកម្មវិធី MPI 2024 នៅថ្ងៃប្រឡងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

តួយ៉ាងនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ កញ្ញា ដេត ស្រីនាឌ បានសម្រេចចិត្តដាក់ពាក្យចូលប្រកួតដោយលេចវត្តមានក្លាយជាបេក្ខភាពផ្លូវការ ក្នុងកម្មវិធីប្រកួតបវរកញ្ញាថ្មីមួយ Miss Lakamo Cambodia 2025 ។ ខណ:មានអ្នកគាំទ្រ និងមហាជនមួយចំនួនបានវែកញែកដោយខ្លះលើកទឹកចិត្ត និងខ្លះទៀតថា គួរកំុចូលរួមប្រកួតទៀតអី។
ដោយឡែក សាមុីខ្លួនកញ្ញា ដេត ស្រីនាឌ បានបញ្ជាក់ឱ្យដឹងកាលពីថ្មីៗនេះថា នាងមិនអាចដូរការគិតរបស់បងប្អូនចំពោះនាងក្នុងបញ្ហាដែលបានកើតឡើង កន្លងមកហើយនាងក៏មិនអាចបកស្រាយឱ្យអស់សេចក្តីនូវគ្រប់ករណីទេ តែរូបនាងបានសម្រេចចិត្តថា ឆ្នាំថ្មីឆ្នាំ២០២៥នេះ នាងនឹងជ្រើសរើសការបង្ហាញឆន្ទ: របស់ខ្លួនចំពោះវិស័យបវរកញ្ញាក្នុងកម្មវិធី Miss ណាមួយដើម្បីចូលប្រកួត ។
ដេត ស្រីនាឌ បានអះអាងថាខ្ញុំនឹងខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាពនូវអ្វីដែល នាងខ្ញុំមាន និងសូមពុកម៉ែបងប្អូនផ្តល់ឱកាសឱ្យនាងខ្ញុំបានបង្ហាញនូវឆន្ទ: និងគោលដៅរបស់នាងខ្ញុំដោយការអនុគ្រោះខ្ញុំ ដួលកន្លែងណាខ្ញុំនឹងខំប្រឹងក្រោកឈរនៅកន្លែនោះ។ ទោះបីជាយ៉ាងណាគេក៏កំពុងរង់ចាំមើលថា តើ ដេត ស្រីនាឌ មកម្តងនេះ នឹងទទួលបានការគាំទ្រ និងអាចស្តាបានមកវិញនៅកេរ្តិ៍ឈ្មោះឬយ៉ាងណាដែរ៕ អត្ថបទ៖ ចាន់រ៉ា
-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៧ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


