Connect with us

ជីវិតកម្សាន្ដ

មាស សាលី នៅតែមានប្រជាប្រិយភាពក្នុងចិត្តអ្នកគាំទ្រ ទោះបាត់វត្តមានពីអាជីពចម្រៀងច្រើនឆ្នាំក៏ដោយ

បានផុស

នៅ

ក្រោយបាត់មុខពីវិថីសិល្បៈជាច្រើនឆ្នាំ មាស សាលី បានរស់នៅយ៉ាងសោយសុខលើទឹកដីនៃទីក្រុង Chicago សហរដ្ឋអាមេរិក ជាមួយគ្រួសារជាទីស្រលាញ់ និងតែងផ្តល់ស្នាមញញឹមជូនមហាជនដែលនៅតែគាំទ្រលោក តាមរយៈការផលិតវីដេអូខ្លីៗពីសកម្មភាពប្រចាំថ្ងៃរបស់ក្រុមគ្រួសារលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតមកទល់ពេលនេះ លោក មាស សាលី បានសាងសុភមង្គលគ្រួសារជាមួយនារី​អណិកជន​ខ្មែរ​ រស់នៅ​អា​មេ​រិ​ក ប្រមាណជា ៥ឆ្នាំមកហើយ និងទើបតែទទួលបានចំណងដៃកូនម្នាក់ផងដែរ។ ខណៈលោក មាស សាលី តែងបាន​បង្ហាញ​ពី​ជីវិត​រស់នៅ​តាម​របៀប​សាមញ្ញ​ៗជាមួយនឹង​គ្រួសារ​ និងជជែកកម្សាន្តជាមួយអ្នកគាំទ្រជារឿយៗផងដែរ។

គួររំលឹកថា ម្ចាស់បទអង្គរក្សបេះដូងរូបនេះ បាន​ចាក​ចេញពី​​កម្ពុជាទៅ​រស់នៅ​សហរដ្ឋអាមេរិក​ តាំងពីអំឡុងពេលនៃការចាប់ផ្តើមផ្ទុះការរាតត្បាលនៃជំងឺកូវីដមកម្ល៉េះ ពោលគឺគ្រាដែលលោក​បាន​ចេញ​សម្តែង​នៅ​ទីនោះ និង​បានបណ្តុះនិស្ស័យស្នេហ៍​ជាមួយភរិយា ហើយរស់នៅទីនោះតែម្តង។ យ៉ាងណា ក្រោយចាប់ដៃគ្នាជាគូជីវិត លោកនិងភរិយា ក៏ធ្លាប់បាននាំយកភរិយាមកកាន់ទឹកកំណើតរបស់លោកដែរ។

ក្រោយក្លាយជាគូស្វាមីភរិយា អ្នកទាំងពីរពិតជារស់នៅយ៉ាងមានក្តីសុខសុភមង្គល ហើយក៏មិនបានឃ្លាតឆ្ងាយពីអារម្មណ៍អ្នកគាំទ្ររបស់ខ្លួននោះដែរ ដោយនៅតែបង្ហាញវត្តមានជាញឹកញាប់ជាមួយគ្រួសារ តាមរយៈវីដេអូសកម្មភាពប្រចាំថ្ងៃ ខណៈមហាជនក៏តែងស្ញប់ស្ញែងនឹងសុភមង្គលរបស់ក្រុមគ្រួសារលោកផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម