ជីវិតកម្សាន្ដ
តារាកំប្លែង Moon Se Yoon ថា គាត់ឈប់ជក់បារី ដោយសារគុណបុណ្យ Hyeri
កាលពីថ្ងៃទី ០៥ ខែកុម្ភៈ តារាកំប្លែង Moon Se Yoon បានបង្ហោះវីដេអូមួយ នៅលើ YouTube Channel YOUTUBOOM ផ្ទាល់ខ្លួន។ ក្នុងវីដេអូ លោកបានអង្គុយជាមួយតួសម្ដែងរួមគ្នារឿង “Amazing Saturday” គឺ Hanhae និង Moon Se Yoon អំពីមូលហេតុដែលគាត់ឈប់ជក់បារី។
តារាកំប្លែងរូបនេះបាននិយាយថា មានពេលមួយដែលកំពុងថតរឿង តារាស្រី Hyeri តែងតែអាចប្រាប់ពីពេលដែលសមាជិកចាស់ៗបានផឹកកាលពីយប់មុន។ ប្រសិនបើមាននរណាម្នាក់បង្ហាញខ្លួនក្នុងឈុតថតដែលមានក្លិនដូចជាតិអាល់កុល នោះនាងនឹងស្រែកពេលថតថា សុំចេញឲ្យឆ្ងាយ។
នៅត្រង់ចំណុចនេះ Moon Se Yoon បានរំឮកដល់ពេលដែល Hyeri ស្តីបន្ទោសគាត់ថាធុំក្លិនបារី។ គាត់ពន្យល់ថា Dong Hyun និងខ្ញុំតែងតែអង្គុយនៅចុងបញ្ចប់នៃកម្មវិធី Amazing Saturday។ ប៉ុន្តែថ្ងៃមួយ ពួកគេបានប្រាប់ខ្ញុំថា ចាប់ពីជុំទី 2 Moon Se Yoon សូមផ្លាស់ទីទៅកណ្តាល ដែលដាក់ខ្ញុំនៅក្បែរ Hyeri”។
បន្ទាប់ពីដើរទៅក្រៅដើម្បីជក់បារីក្នុងពេលសម្រាក គាត់ក៏ត្រឡប់ទៅកន្លែងអង្គុយវិញ ធ្វើឱ្យ Hyeri ប្រតិកម្មភ្លាមៗ។ គាត់បាននិយាយយ៉ាងលម្អិតថា ពេលខ្ញុំអង្គុយ Hyeri ស្រាប់តែស្រែកថាធំក្លិនក្លិនបារី! នាងបានស្រែកដាក់គាត់ថា ស្អុយបារីនិងស្នើសុំឲ្យឈព់ជក់ថែមទៀតផង។
យ៉ាងណាក៏ដោយ ចាប់តាំងពីរឿងហេតុថតថ្ងៃនោះមកលោកហាក់មានអារម្មណ៍ខ្មាស់អៀននាងជាខ្លាំងហើយសន្យាថាឈប់ជក់បារីអស់មួយជីវិត។មានថ្ងៃនោះទើបលោកអាចផ្ដាច់វាបាននិងមានសុខភាពល្អជាងមុនហើយក៏សូមអរគុណទឹកចិត្តរបស់តារាសម្ដែង Hyeri ចាប់ពីពេលនោះមក៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Jang Sung-kyu តបការរិះគន់ ទាក់ទិនករណី Oh Yoanna ត្រូវមិត្តរួមការងារដាក់សម្ពាធ រហូតដល់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច២២ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


