ជីវិតកម្សាន្ដ
តួតៃវ៉ាន់ស្អាតបំផុត Joey Wong បង្ហាញខ្លួនម្ដងទៀត ក្រោយអវត្តមានជិត ២០ ឆ្នាំពីវិស័យសិល្បៈ
តារាស្រីតៃវ៉ាន់ Joey Wong បានបង្ហោះវីដេអូមួយនៅលើគណនី Weibo របស់នាង ដោយបង្ហាញពីទិដ្ឋភាពនៃជីវិតផ្ទាល់ខ្លួននិងរបៀបរស់ន៏ដ៏សាមញ្ញាបំផុត បន្ទាប់ពីបានដើរចេញពីឧស្សាហកម្មកម្សាន្តអស់រយៈពេលជាង ២០ ឆ្នាំ។
នៅក្នុងវីដេអូនោះតារាស្រីវ័យ ៥៨ ឆ្នាំ បានពិភាក្សាអំពីអាជីព និងបទពិសោធន៍របស់នាង ដោយនឹកឃើញពីរបៀបដែលកាលពីក្មេង នាងបានធ្វើការដោយមិននឿយហត់ដើម្បីបង្កើតខ្លួនឯងនៅក្នុងឧស្សាហកម្មភាពយន្ត ដែលជារឿយៗប្រឈមមុខនឹងបញ្ហា និងភាពមិនច្បាស់លាស់អំពីអនាគត។
តួស្រីស្អាតបំផុតក្នុងសិល្បៈចិន-តៃវ៉ាន់ បាននិយាយថា នៅពេលចូលដល់ដំណាក់កាលចុងក្រោយនៃជីវិត នាងបានផ្តោតលើការចិញ្ចឹមបីបាច់សន្តិភាពខាងក្នុង នោះគឺធ្វើឲ្យសុខភាពប្រសើរឡើង និងធ្វើឲ្យជីវិតខាងវិញ្ញាណកាន់តែស៊ីជម្រៅ។
នាងថែមទាំងបានចែករំលែកថា បន្ទាប់ពីចាកចេញពីអេក្រង់ នាងចង់រៀន និងអនុវត្តការ Moxibustion ដែលជាការព្យាបាលតាមបែបឱសថបុរាណចិន ពាក់ព័ន្ធនឹងការដុតផ្សិតចំបើងលើចំណុចជាក់លាក់នៃរាងកាយ។ នាងបានបើកហាង មួយនេះនៅប្រទេសកាណាដា ថា នេះជាការងារហើយនេះគឺជាជីវិតរបស់នាង ដរាបណានាងមានកម្លាំងដើម្បីបន្តការងារនេះ។
យ៉ាងណា ងាកមកកាន់ការបង្ហោះរបស់នាងនៅបណ្ដាញសង្គម Weibo វីដេអូនេះបានប្រមូលមតិរាប់ម៉ឺននាក់យ៉ាងលឿន ក្នុងពេលដែលអ្នកគាំទ្រម្នាក់បានបញ្ចេញមតិ អបអរសាទរដល់ដល់តារាស្រី ដែលបានធ្វើការងារដែលខ្លួនស្រលាញ់មកជាយូរ។ ចំណែកអ្នកផ្សេងទៀត បានបន្ថែមដែរថា ចាប់ប់ផ្តើមអាជីពថ្មីនៅអាយុ៥៨ ឆ្នាំគឺមិនយឺតពេលទេ។
សម្រាប់តារាសម្ដែង Joey Wong បានផ្លាស់ទៅរស់នៅប្រទេសកាណាដាក្នុងឆ្នាំ ២០០៤។ យោងទៅតាម Next Apple នាងបានលះបង់ខ្លួនឯងដើម្បីសិក្សាទស្សនវិជ្ជាព្រះពុទ្ធសាសនា និងអនុវត្តនៅផ្ទះ រស់នៅដោយឯកជន និងកម្រចេញទៅក្រៅ។ របៀបរស់នៅបច្ចុប្បន្នរបស់នាង មានភាពខុសប្លែកគ្នាយ៉ាងខ្លាំងជាមួយនឹងឆ្នាំរបស់នាងនៅក្នុងឧស្សាហកម្មកម្សាន្ត។ ក្នុងទសវត្សរ៍ឆ្នាំ ១០៨០ និងឆ្នាំ ១៩៩០ នាងគឺជាតារាកំពូលមួយរូប ដែលជារឿយៗគេហៅថា Jade Girl សម្រាប់ភាពទាក់ទាញគញមានចន្លោះរបស់នាងនាពេលកន្លងមក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទើបគេចពីកាព្វកិច្ចយោធា ពេលនេះ Darren Wang ត្រូវប៉ូលិសឃុំខ្លួនពីបទមនុស្សឃាត
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


