ជីវិតកម្សាន្ដ
ទើបគេចពីកាព្វកិច្ចយោធា ពេលនេះ Darren Wang ត្រូវប៉ូលិសឃុំខ្លួនពីបទមនុស្សឃាត
នៅរសៀលថ្ងៃទី៤ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានរាយការណ៍ថា តារាសម្ដែង Darren Wang ឬ Talu ត្រូវចាប់ខ្លួនពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា បន្ទាប់ពីលោកបានជួលបុគ្គលឲ្យធ្វើការវាយប្រហារដោយហិង្សា លើអ្នកបើកបររថយន្តឈ្នួល និងបុគ្គលិកបញ្ជូន ដោយសារតែមិនពេញចិត្តឡានដែលមកយក។

យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានតៃវ៉ាន់ TVBS បានបញ្ចាក់ឲ្យដឹងថា ការវាយប្រហារបានកើតឡើងនៅពេលដែលតារាសម្ដែងវិលត្រឡប់ទៅតៃវ៉ាន់វិញ ហើយហៅឡានតាមរយៈសេវាកម្មអនឡាញ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែរថយន្តមិនបានបំពេញតម្រូវការរបស់ Wang Dalu គាត់បានវាយប្រហារដោយកំហឹងទៅលើអ្នកបើកបរ និងអ្នកបញ្ជូនព្រលានយន្តហោះ។ ការវាយប្រហារនេះក៏បានបណ្តាលឲ្យមនុស្សទាំង២នាក់រងរបួសធ្ងន់រហូតដល់សន្លប់។
យ៉ាងណា ពេលនេះលោក Wang Talu កំពុងប្រឈមមុខនឹងផលប៉ះពាល់ផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ ចំពោះសកម្មភាពរបស់គាត់។ បច្ចុប្បន្នប៉ូលិសកំពុងស៊ើបអង្កេតករណីនេះ ហើយលោកក៏អាចប្រឈមមុខនឹងការចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាតដែរ។
នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ ២០២៥ លោក Wang Dalu ក៏រងការចោទប្រកាន់ពីបទក្លែងបន្លំឯកសារវេជ្ជសាស្រ្ត ដើម្បីគេចចេញពីការបំពេញកាតព្វកិច្ចយោធា។ គាត់ត្រូវគេដោះលែងឲ្យនៅក្រៅឃុំដោយបង់ប្រាក់ធានាចំនួន៤ពាន់ដុល្លារជាងប៉ុណ្ណោះ។ ជាមួយគ្នានោះថែមទៀត តារាប្រុសក៏ត្រូវតែបំពេញកាតព្វកិច្ចយោធារសម្រាប់រយៈពេលមួយឆ្នាំនៅពាក់កណ្តាលខែមីនា។
មិនតែប៉ុណ្ណោះ យោងតាមច្បាប់នៃប្រព័ន្ធសេវាយោធានៅតៃវ៉ាន់ បុរសដែលមានអាយុ ១៨ ឆ្នាំ នឹងចាប់ផ្តើមចូលបម្រើយោធានៅ ថ្ងៃទី ០១ ខែមករានៃឆ្នាំបន្តបន្ទាប់ ហើយត្រូវបានរំសាយចេញនៅថ្ងៃទី ៣១ ខែធ្នូក្នុងអាយុ ៣៦ ឆ្នាំ ដែលហៅថាអាយុសេវាកម្មរបស់បុរស៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទោះដោះលែង តែ Darren Wang នៅតែបំពេញកាតព្វកិច្ចយោធា បើគេចម្ដងនេះនឹងទោសធ្ងន់ជាងមុន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


