Connect with us

ជីវិតកម្សាន្ដ

ឈិត សុវណ្ណបញ្ញា ចោលសិល្បៈចាប់យកព្រះធម៌តាមមាគ៌ាព្រះពុទ្ធសាសនា?

បានផុស

នៅ

ទស្សនិកជននិងអ្នកគាំទ្រតែងបង្ហាញការចាប់អារម្មណ៍ ខណ:ឮថាអតីតតារាចម្រៀងហង្សមាស កញ្ញា ឈិត សុវណ្ណបញ្ញា បានបោះបង់ចោលអាជីពចម្រៀងដោយចាប់យកព្រះធម៌ តាមមាគាព្រះពុទ្ធសាសនា និងស្លៀកពាក់ស បរិភោគអាហារបួសធ្វើសមាធិឱ្យស្ងប់ចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងកាលពីថ្មីៗកន្លងទៅ នាងបានធ្វើដំណើរធម្មយាត្រាទៅកាន់ដែនដីពុទ្ធភូមិប្រទេសឥណ្ឌាទៀតផង។ តាមការកត់សម្គាល់ នៅលើទំព័រហ្វេសបុករបស់ ឈិត សុវណ្ណបញ្ញា គឺពុំមានការបង្ហោះបទចម្រៀងថ្មីៗ ឬរំលឹកនូវអនុស្សាវរីយ៍ចាស់ ដែលនាងធ្លាប់ចេញច្រៀងសម្ដែងតាមបណ្ដាឆាកតន្រ្ដីច្រើននោះទេ តែជំនួសមកវិញនូវភាពរូបនាងបូជាផ្កាថ្វាយព្រះ និងអង្គុយសមាធិនៅរៀងរាល់ថ្ងៃសីលជាដើម។

ប្រាកដណាស់តារាចម្រៀងកញ្ញា ឈិត សុវណ្ណបញ្ញា ត្រូវបានគេដឹងថានាងបានផ្អាកឡើងឆាកតន្រ្ដីជិត ៨ឆ្នាំមកហើយតែតារាស្រីរូបនេះ ធ្លាប់ចេញមុខតាមកម្មវិធីអ្នកសិល្បៈម្តងម្កាលពិសេសអ្នកដែលជិតដិតបំផុត។ ប្រភពបានបង្ហើបដែរថា សុវណ្ណបញ្ញា កាន់តែចូលជ្រៅទៅផ្លូវព្រះពុទ្ធសាសនា ក្រោយពីលោកយាយជាទីស្រលាញ់របស់នាងបានទទួលមរណភាពកាលពីដើមខែឧសភា ឆ្នាំ២០១៨ ។

អ្នកគាំទ្រមួយចំនួនយល់ថា ឈិត សុវណ្ណ បញ្ញា ទំនងនាងគ្មានគម្រោងចេញបទចម្រៀងថ្មីៗឬវិលទៅរកឆាកតន្រ្ដីសាជាថ្មីនោះទេបើទោះជាអ្នកធ្លាប់រួមអាជីពជិតដិតជាមួយនាងបានផ្តល់កំលាំងចិត្តមិនឱ្យ ឈិត សុវណ្ណបញ្ញា បោះបង់ចោលអាជីពចាស់ក៏ដោយនោះ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម