ជីវិតកម្សាន្ដ
ដំណឹងមរណភាពតារាចម្រៀង លី ណាកូ ទាំងវ័យក្មេងធ្វើឲ្យអ្នកសិល្បៈរន្ធត់គ្រប់
ភ្នំពេញ ៖ បន្ទាប់ពីទទួលបានដំណឹងនៃការស្លាប់របស់តារាចម្រៀងប្រុសមានដើមកំណើតមកពីទឹកដីខេត្តបាត់ដំបងលោក លី ណាកូ ទាំងវ័យនោះភ្លាមៗនេះដែរគេកត់សម្គាល់ឃើញមានអ្នកសិល្បៈរួមអាជីពប្រុស-ស្រីជាច្រើនបានសម្តែងក្តីរន្ធត់ចិត្តនិងផ្ញើសារចូលរួមរំលែកទុក្ខក៏ក្រៀមក្រំនិងសោកសៅនេះជាទីបំផុត។

បើតាមប្រភពពីមិត្តភក្តិស្និទ្ធស្នាលរបស់តារាចម្រៀងលោក លី ណាកូ បានកន្លងមកបានធ្លាក់ខ្លួនឈឺនិងត្រូវចូលព្យាបាលនៅមន្ទីរពេទ្យមានរយៈពេលប្រមាណខែមកហើយតែដោយសារស្ថានភាពជំងឺមានលក្ខណៈធូរស្រាលឡើងវិញខ្លះនោះ ទើបលោកសម្រេចចិត្តចេញពីមន្ទីរពេទ្យត្រឡប់មកផ្ទះធម្មតាវិញ។

ប្រភពបានបន្តថា ថ្វីត្បិតអាជីពសិល្បៈរបស់លោក លី ណាកូ ហាក់មានភាពឃ្លាតឆ្ងាយយូរខែក្រោយពេលធ្លាក់ខ្លួនឈឺក៏ពិតមែន ប៉ុន្តែអំឡុងត្រឡប់មកពីមន្ទីរពេទ្យវិញតារាប្រុសរូបនេះតែងតែធ្វើការLiveវីដេអូច្រៀង ឬ កំប្លែងលេងនៅលើផេកហ្វេសប៊ុករបស់ខ្លួនដល់ភាពសប្បាយរីករាយដល់អ្នកគាំទ្រ។

ដោយឡែកទើបយប់ថ្ងៃទី០៧ ខែវិច្ឆិកាឆ្នាំ២០២០នេះក៏ស្រាប់តែមានដំណឹងថាលោក លី ណាកូ បានទទួលមរណភាពយ៉ាងសោកស្តាយបំផុតនៅឯស្រុកកំណើតរបស់ខ្លួននាខេត្តបាត់ដំបងដោយសាជំងឺមហារីកគ្រាប់ឈាម។ ជាមួយគ្នានឹងដំណឹងដ៏ក្រៀមក្រំហើយសោកសៅនេះដែរកំពុងធ្វើឲ្យអ្នកគាំទ្រនិងមិត្តភក្តិមួយចំនួនទៀតនាំគ្នាចូលរួមរំលែកទុក្ខផងដែរ៕
ដោយ ៖ ចាន់រ៉ា




-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


