Connect with us

ជីវិតកម្សាន្ដ

លោក អុិន វិចិត្រ ត្រៀមបញ្ចេញស្នាដៃភាពយន្តរសជាតិថ្មីបែបមនោសញ្ចេតនា ហើយផ្សារភ្ជាប់នឹងវប្បធម៌

បានផុស

នៅ

ដើម្បីជាការឆ្លើយតបតាមតម្រូវការទីផ្សារ និងការស្នើសុំពីសំណាក់អ្នកគាំទ្រស្នាដៃភាពយន្តរបស់ខ្លួន លោក អុិន វិចិត្រ ចាងហ្វាងផលិតកម្ម Mediaload Pictures បានសម្រេចផលិតកុនបែបមនោសញ្ចេតនា ហើយផ្សារភ្ជាប់ទៅនឹងវប្បធម៌ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដណាស់ លោក អុិន វិចិត្រ ត្រូវបានគេស្គាល់ថា ជាផលិតករភាពយន្តវ័យក្មេងរបស់ខ្មែរម្នាក់ដែលមានបទពិសោធនិងស្នាដៃជាច្រើនក្នុងការផលិតរឿង ខណ:ថ្មីៗនេះលោកកំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រលើភាពយន្តរបស់លោកដែលបាននិងកំពុងចាក់បញ្ចាំងនៅតាមបណ្តារោងកុនក្នុងស្រុកមួយចំនួន។

ជាមួយគ្នានៃសន្ទុះការគាំទ្រស្នាដៃផលិតរឿងបែបភ័យរន្ធត់ លាយឡំកំប្លុកកំប្លែង បង្កភាពសប្បាយរីករាយជូនទស្សនិកជននេះដែរ ក៏មានអ្នកគាំទ្រមួយចំនួនទៀតបានស្នើឱ្យលោកផលិតកុនបែបមនោសញ្ចេតនាបន្ថែមរសជាតិថ្មីតម្រូវតាមទីផ្សារចង់បានរបស់ពួកគេផងដែរ។

ឆ្លើយតបសំណើរនេះលោក អុិន វិចិត្រ បានបញ្ជាក់ថា “ដោយមានអ្នកគាំទ្រស្នើសុំខ្ញុំធ្វើរឿងមិនមែនខ្មោចខ្លះ ខ្ញុំបានធ្វើហើយចាំតែចាក់នៅក្នុងរោងកុនគឺ រឿងភូមិបុរាណ ដែលជាសាច់រឿងបែបមនោសញ្ចេតនាទាក់ទងវប្បធម៌យើងសម្រាប់ចាក់បញ្ចាំងចុងឆ្នាំនេះសង្ឃឹមបងប្អូននឹងគាំទ្រ”។

គួរបញ្ជាក់ដែរថា ថ្មីៗនេះមហាជនខ្មែរនិងសិល្បករសិល្បការិនី ព្រមជាមួយផលិតករភាពយន្តរបស់ខ្មែរ បានបង្ហាញការគាំ ទ្រយ៉ាងពេញទំហឹងក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យបញ្ឈប់ការចាក់បញ្ចាំកុនរបស់ថៃនៅក្នុងប្រទេសកម្ពុជាដោយនាំគ្នាងាកមកធ្វើឱ្យវិស័យភាពយន្តខ្មែរកាន់តែមានសន្ទុះទីផ្សារនិងការគាំទ្រច្រើនឡើងវិញ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម