Connect with us

ជីវិតកម្សាន្ដ

លោក អ៉ិន វិចិត្រ ខកចិត្តខ្លាំង ក្រោយគ្មានការគាំទ្រកម្មវិធីប្រកួតបវរកញ្ញាអន្តរជាតិ ខណៈចំណាយអស់រាប់សែនដុល្លារ

បានផុស

នៅ

អ្នករៀបចំកម្មពិធី Miss Teen Icon International លោក អ៉ិន វិចិត្រ បានសម្តែងការឈឺចាប់ និងខកចិត្តជាខ្លាំងដោយសួររកអ្នកពោលស្រលាញ់ជាតិ ខណ:លោកខំចំណាយលុយអស់រាប់សែនដុល្លារដើម្បីរៀបចំកម្មវិធីបវរកញ្ញាអន្តរជាតិ នៅកម្ពុជាតែគ្មានការគាំទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក អ៉ិន វិចិត្រ បន្ទាប់កត់សម្គាល់ថា កម្មវិធីប្រឡងបវរកញ្ញាអន្តរជាតិរបស់ខ្លួននាពេលកន្លងមកហាក់ពុំមានការចូលរួមគាំទ្រផុសផុលពីសំណាក់មហាជនខ្មែរសោះឡើយ ពោល គឺមានតែការបញ្ចេញមតិចោលដោយគ្មានឆន្ទ:លើកស្ទួយវិស័យមួយនេះឱ្យដើរទាន់ប្រទេសជិតខាងនោះឡើយ។

អ្នករៀបចំកម្មពិធី Miss Teen Icon International រូបនេះ បានរៀបរាប់ទាំងឈឺចិត្តថា បវរកញ្ញាលោកបញ្ជូនទៅ ក្រៅប្រទេសទាំងអស់ជិត ៣០នាក់ហើយ លោកបានរួមចំណែកចេញជាថវិការនិងក្រុមការងារចំណាយរាប់សែនដុល្លារទាំងថ្លៃ franchise ថ្លៃយន្តហោះ ថ្លៃប្រាក់ខែក្រុមការងារ គឺលោកត្រូវចំណាយពេលវេលាច្រើនដាច់បាយដាច់ទឹក

លោកថា “ពេលពួកគាត់ឈ្នះបានមកុដត្រឡប់មកវិញ ពេលខ្លះខ្ញុំត្រូវជួលមនុស្សឱ្យទៅទទួលគាត់ទៀត ព្រោះស្ងាត់មនុស្សណាស់។ តើបងប្អូនស្រលាញ់ជាតិទៅណាអស់ពេលហ្នឹង? ហេតុអ្វីបងប្អូនគិតថាបងប្អូនស្រលាញ់ប្រទេសនេះជាងខ្ញុំនៅពេលខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងដើម្បីជាតិនេះហើយ? មិនបាច់បង្រៀនខ្ញុំឱ្យស្រលាញ់ជាតិទេ ព្រោះខ្ញុំកំពុងធ្វើវាជារាល់នាទីទាំងថវិកាសកម្មភាពនិងពេលវេលា”។

លោក អ៉ិន វិចិត្រ បានរៀបរាប់ទៀតថា “ខ្ញុំរៀបចំកម្មវិធីបវរកញ្ញាអន្តរជាតិ៤លើកហើយ ខ្ញុំទៅសុំអង្វរគ្រប់គ្នាឱ្យមកទស្សនាផ្ទាល់ ដល់ពេលខ្ញុំហត់ពេក ឆ្នាំនេះអត់បានអង្វរគ្រប់គ្នាយប់ផ្តាច់ព្រ័ត្រ ឆ្នាំនេះអត់មានអ្នកមកមើលមែន។ ខ្ញុំខកចិត្តយ៉ាងណាដែលខ្ញុំរៀបឆាកដ៏ល្អ តែគ្មានការគាំទ្រពីបងប្អូន? ខ្ញុំគិតថាយើងគួរតែក្លាវខ្លា ដូចនេះរាល់កម្មវិធីអន្តរជាតិនៅស្រុកយើង”។

លោកសង្កត់ធ្ងន់ទៀតថា ការគាំទ្របវរកញ្ញាពិតគឺត្រូវធ្វើប្រចាំរាល់ថ្ងៃរាល់ពេល បើជា fan ពិត ត្រូវទិញសំបុត្រទៅទស្សនា។ ទន្ទឹមនេះ លោកក៏បានចោទសួរទៅអ្នកដែលស្នើសុំឲ្យធ្វើតាមពាក់ព័ន្ធនឹងសំបុត្រទស្សនា ថាតើទិញសំបុត្រគាំទ្រកម្មវិធីបានប៉ុន្មានសំបុត្រដែរ? ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម