ជីវិតកម្សាន្ដ
តារាម៉ូដែល ប៊ី សុធារី ក្តៅស្លឹកត្រចៀក ខណៈរងការរិះគន់ថាដូចព្រាយបិសាច
តារាបង្ហាញម៉ូដ ប៊ី សុធារី បានសម្តែងអារម្មណ៍ហួសចិត្តខ្លាំង ខណ:សុខៗស្រាប់តែមានការរិះគន់ដោយមិនសំចៃមាត់ថា នាងដូចព្រាយបិសាចទៅវិញ។
ប្រតិកម្មចំពោះការរិះគន់នេះ តារាស្រី ប៊ី សុធារី បានលើកឡើងថា នាងចង់អស់សំណើតខ្លាំងណាស់ ដែលបុគ្គលរូបនោះមករិះគន់ដោយមិនដឹងអី ហើយបែបទទឹងទិសដូច្នេះ។ នាងរៀបរាប់ថាពេលដែលអ្នកតាំងខ្លួនជាមនុស្សចេះដឹងដើម្បីចង់បានល្បី (page category សុទ្ធតែ Education)តែខ្លួនឯងភ្លេចយកអា១គីឡូ២ខាំនោះមកប្រើ។

ប៊ី សុធារី បន្តទៀតថា សូម្បីអក្សរក៏សរសេរមិនត្រូវផង នៅតាំងខ្លួនមកអប់រំគេទៀត បើអ្នកឯងមិនពេញចិត្តទេក៏អូសរំលងទៅ កុំព្រៃតែឯងពេក២០២១ ហើយបើមិនចេះបើកចិត្តទេ កុំតាំងខ្លួនធ្វើជាអ្នកអប់រំគេ។ អូ៎!ភ្លេចទៅថាអ្នកឯងមានតែអា១គីឡូ២ខាំនោះតែអត់ចេះប្រើ សំខាន់ថាឯងដូចព្រាយបិសាច ទៅរកព្រាយបិសាចឯណាបានស្អាតប៉ុណ្ណឹង។
សូមបញ្ជាក់ថា ប្រតិកម្មរបស់ ប៊ី សុធារី ខាងលើបន្ទាប់ពីមានការរិះគន់ថា ដល់ពេលតែង និងស្ទាយដល់ថ្នាក់ហ្នឹងពេកទៅ មើលទៅឡើងលែងដូចមនុស្សហើយ គឺមើលទៅបែរជាដូចព្រាយបីសាចទៅវិញ៕
អត្ថបទ ៖ ចាន់រ៉ា




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


