Connect with us

ជីវិតកម្សាន្ដ

ក្រុមតន្ត្រី ភី សុគន្ធី សម្រេចលុបចម្រៀងបែបកន្ទ្រឹមខ្មែរសុរិន្ទ និងប្រកាសលែងប្រើទ្របែបសុរិន្ទលើឆាកតន្ត្រីខ្លួន

បានផុស

នៅ

ក្រុមតន្ត្រី ភី សុគន្ធី ដែលជាក្រុមតន្ត្រីវង់ភ្លេងបុរាណខ្មែរ បានប្រកាសក្តែងៗថា ចាប់ពីពេលនេះទៅ ក្រុមខ្លួនលែងប្រើទ្របែបសុរិន្ទលើឆាកតន្ត្រីទៀតហើយ ខណៈចម្រៀងបែបកន្ទ្រឹមខ្មែរសុរិន្ទដែលធ្លាប់សម្តែង និងផ្សព្វផ្សាយលើ You Tube Channel កន្លងមក ក៏នឹងត្រូវលុបចេញផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមតន្ត្រី ភី សុគន្ធី បានបញ្ជាក់ដល់អ្នកនិយមគាំទ្រតន្ត្រី ភី សុគន្ធី ក៍ដូចជាចូលចិត្តនូវការប្រគុំបទចម្រៀងបែបកន្ទ្រឹមខ្មែរសុរិន្ទ ឱ្យបានជ្រាបថា ចាប់ពីពេលតទៅ ក្រុមតន្ត្រីភី សុគន្ធី នឹងមិនមានការប្រគុំបទចម្រៀងប្រភេទនេះទៀតនោះឡើយ និងបានសង្កត់ធ្ងន់ទៀតថា ចំពោះឧបករណ៍ទ្រ ក៍នឹងមិនមានប្រភេទទ្របែបសុរិន្ទលេីឆាកតន្ត្រីខ្លួនទៀតនោះដែរ ពោលពីពេលនេះទៅ គឺរៀបចំតែឧបករណ៍ទ្រអ៊ូ និង ទ្រសោរ តែប៉ុណ្ណោះ។

ដោយឡែក ចំពោះបទចម្រៀងបែបកន្ទ្រឹមខ្មែរសុរិន្ទដែលក្រុមតន្ត្រី ភី សុគន្ធី ធ្លាប់បាន Uploaded លើ platform YouTube កន្លងមក ក៍និងត្រូវលុបចេញពី Channel របស់ខ្លួនផងដែរ។

ទន្ទឹមនេះ ក្រុមតន្ត្រី ភី សុគន្ធី ក៏បង្ហាញការអរគុណដល់សាធារណជន ដែលជាអ្នកគាំទ្រក្រុមតន្ត្រីរបស់ខ្លួន រយៈពេលជិត២០ឆ្នាំកន្លងមកនេះ។

គួរជម្រាបថា ការសម្រេចចិត្តនេះ គឺបន្ទាប់ពីក្នុងស្ថានការណ៍ដ៏តឹងតែងនៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ខ្មែរសុរិន្ទដែលមានដូនតាជាខ្មែរ ហើយរស់ក្រោមការកាន់កាប់របស់ថ្នាក់ដឹកនាំថៃជាច្រើនឆ្នាំ វង្វេងជាតិសាសន៍ខ្លួន ព្រួតគ្នាវាយប្រហារកម្ពុជាដោយបំភ្លេចកំណើតដូនតាខ្លួន និងហ៊ានអះអាងមិនខ្មាសថា “ខ្លួនជាថៃសុរិន្ទ មិនមែនខ្មែរឡើយ”។ ពិសស តារាចម្រៀងសុរិន្ទ ឈ្មោះ ឃុង ឃុយ ចេញប្រកាសលើកទឹកចិត្តកងទ័ពសៀមនៅខេត្តសុរិន្ទ ដោយបញ្ជាក់ថា កងទ័ពថៃនៅខេត្តសុរិន្ទ អាចទៅហូបចុកនៅហាងខ្លួនបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម