Connect with us

ជីវិតកម្សាន្ដ

អ្នកផលិតមាតិកា នាំគ្នាបង្ហាញទង្វើល្អរបស់ Mac មកកាន់កម្ពុជា ព្រោះយល់ថា លោកជួយបំភ្លឺការពិតមួយផ្នែកពីកម្ពុជា

បានផុស

នៅ

CHINA MAC ត្រូវបានអន្តរជាតិស្គាល់ថាជាអ្នកផ្សព្វាផ្សាយទាក់ទងនឹងដំណើរកម្សាន្ត ទេសចរណ៍ និងដំណឹងនានា ក្នុងតំបន់អាសុី បានធ្វើឱ្យអន្តរជាតិងាកមកចាប់អារម្មណ៍នឹងរឿងរ៉ាវនៃការពិតរបស់កម្ពុជា តាមរយៈវីដេអូប្រៀបធៀបការរស់នៅជនភៀសសឹកកម្ពុជា និងថៃ នៅលើ Youtube Channel របស់លោក។

សាធារណជនមួយចំនួនអាចនឹងបានស្គាល់ Mac តាមរយៈវីដេអូដែលលោកបានធ្វេីសម្ភាស Nelly យុវតីខ្មែរមួយរូប ក្នុងជំរំភៀសសឹក ដែលអាចប្រើប្រាស់ភាសារអង់គ្លេសយ៉ាងស្ទាត់ជំនាញ។

យោងតាមប្រភពអ្នកផលិតមាតិកាជាច្រើន ដែលបានស្រាវជ្រាវពីដំណើររបស់ Mac បានបង្ហាញថា ដំបូងឡើយ Mac មិនមានបំណងមកកាន់កម្ពុជានោះឡើយ ប៉ុន្តែបន្ទាប់ពីមិត្តភក្ដិជនជាតិថៃរបស់លោក បានជូនលោកទៅកាន់កន្លែងជនភៀសខ្លួនថៃ លោកក៏សម្រេចចិត្តថា លោកនឹងមកកាន់កម្ពុជាមួយថ្ងៃដើម្បីធ្វើការប្រៀបធៀប។ សូមស្តាប់ការលើកឡើងលម្អិត៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពរបស់ Mac ត្រូវបានសាធារណជនយល់ថា បានជួយបំភ្លឺការពិតមួយផ្នែកពីកម្ពុជា និងបានសម្តែងការអរគុណទៅកាន់បុរសរូបនេះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម