ជីវិតកម្សាន្ដ
មិនមែនអ្នកគាំទ្រលំៗ! G Devith ធ្លាប់និពន្ធចម្រៀង « I Love GD »
តាមរយៈបទសម្ភាសក្នុងកម្មវិធីថ្មីមួយជាមួយ Artika តារាចម្រៀងរ៉េបល្បីឈ្មោះ G Devith បានលើកឡើងពីផ្នត់គំនិតរបស់ខ្លួនក្នុងវិស័យតន្ត្ត្រីចម្រៀងរ៉េប និងបានលាតត្រដាងការពិតមួយដែលមិនសូវមានអ្នកបានដឹងថា លោកជាអ្នកស្រលាញ់គាំទ្រតារា K-PoP ល្បីរបស់កូរ៉េខាងត្បូង G Dragon រហូតដល់និពន្ធនិងច្រៀងបទ “I Love GD” ។ តែទោះជាយ៉ាងណា G Devitht មិនធ្លាប់មានចម្រៀងលំនាំ G Dragon មួយបទណានោះឡើយ។

ជាច្រើនឆ្នាំមកនេះ មហាជនដែលជាអ្នកគាំទ្រលោក ងួន ចាន់ដេវីដ សុទ្ធតែបានជ្រាបថា តារារ៉េបជួរមុខកម្ពុជារូបនេះ ជាអ្នកគាំទ្រ GD ខ្លាំងកម្រិតណា រហូតឈ្មោះក្នុងសិល្បៈរបស់លោកសព្វថ្ងៃ ក៏មានទំនាក់ទំនងនឹង GD ផងដែរ។ ប៉ុន្តែអ្វីដែលប្លែកអារម្មណ៍ សម្រាប់អ្នកគាំទ្រទំនងជាមិនសូវបានដឹងឭពាក់ព័ន្ធនឹងចម្រៀងមួយបទដែល G Devith និពន្ធឡើងសម្រាប់ GD នោះឡើយ។
មួយបទនេះ G Devith សរសេរឡើងតាំងពីលោកមិនទាន់មានឈ្មោះក្នុងសិល្បៈមកម្ល៉េះ។ លោកថា ជំនាន់នោះ លោកធ្វើបទតាមរយៈ Web Cam និងប្រើភ្លេងផ្សំគ្នាពី YouTube ហើយបើទោះជាការចាប់ផ្តើមរបស់លោកហាក់រោករ៉ាកបន្តិចមែន ប៉ុន្តែលោកពិតជាស្រលាញ់ចម្រៀងរ៉េប។
ជាមួយគ្នានេះ G Devith បានឱ្យដឹងដែរថា លោកចាប់អារម្មណ៍នឹងវិស័យរ៉េប ចាប់តាំងពីជំនាន់ក្រុមចម្រៀង ខ្មែររ៉េបប៊យ និង APING ជាង១០ឆ្នាំមុនមកម្ល៉េះ រហូតដល់លោកមានក្តីស្រមៃបង្កើតក្រុមចម្រៀងផ្ទាល់ខ្លួនឡើង។ សូមស្តាប់វីដេអូលម្អិត៖
ពីក្តីស្រមៃរហូតក្លាយជាការពិត ក្នុងដំណើរឆ្លងកាត់ឧបសគ្គជាច្រើន ទម្រាំមានកេរ្តិ៍ឈ្មោះដូចសព្វថ្ងៃ លោក ងួន ចាន់ដេវីត បានគូសបញ្ជាក់ចំណុចមួយដែលលោកមិនចង់ឱ្យមានលើវិស័យចម្រៀងរ៉េបនោះគឺ “ការចម្លងគ្នា” ដោយបានលើកយកឧទាហរណ៍ជាក់ស្តែងមកបង្ហាញផងដែរ។
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


