Connect with us

ជីវិតកម្សាន្ដ

ហ្វីយ៉ាតា បានក្លាយជាម្ចាស់មកុដក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជា ២០២៥

បានផុស

នៅ

តាមរយៈការប្រកួតសម្រស់និងសមត្ថភាពដ៏ស្វិតស្វាញ ក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជា២០២៥ រហូតដល់វគ្គផ្តាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី១២ ខែកញ្ញានេះ ទីបំផុត ហ្វីយ៉ាតា បានយកឈ្នះបេក្ខភាពបវរកញ្ញាដ៏លេចធ្លោកម្កុជាផ្សេងទៀត ក្លាយជាម្ចាស់មកុដក្នុងកម្មវិធីនេះ ដោយទទួលបានការសាទរពីអ្នកសិល្បៈ និងអ្នកគាំទ្រជាខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាប់ចាប់តាំងពីបង្ហាញវត្តមានក្នុងការប្រកួតក្នុងកម្មវិធីនេះ ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា បានបោះជំហានជាមួយភាពលេចធ្លោស្រាប់ទៅហើយ ពិសេសការបង្ហាញសមត្ថភាពក្នុងវគ្គនីមួយៗ ដែលពោរពេញដោយភាពស្វាហាប់ និងមុតមាំក្នុងការប្រកួត ខណៈគុណសម្បត្តិនេះ កាន់តែធ្វើឱ្យមហាជនដែលជាអ្នកគាំទ្រវិស័យបវរកញ្ញាយល់ថាស័ក្តសម។

ម៉្យាងវិញទៀត ដ្បិតតែប៉ះជាមួយនឹងបេក្ខភាពបវរកញ្ញាលេចធ្លោដទៃទៀត ពិសេស ពេជ្រ វត្តីសារ៉ាវឌ្ឍី និង សុខគា គីមលាង ខណៈសុទ្ធសឹងជារាជិនីក្នុងដួងចិត្តអ្នកគាំទ្រក៏ដោយ តែហ្វីយ៉ាតា នៅតែអាចដណ្តើមតំណែងម្ចាស់មកុដ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម