ព័ត៌មានអន្ដរជាតិ
លោក ត្រាំ បដិសេធផ្តល់ឲ្យអ៊ុយក្រែននូវមីស៊ីល Tomahawk
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធផ្តល់ឲ្យអ៊ុយក្រែននូវមីស៊ីល Tomahawk រយៈចម្ងាយឆ្ងាយ ដោយនិយាយថា លោកសង្ឃឹមថានឹងបញ្ចប់សង្រ្គាមជាមួយរុស្ស៊ីតាមរយៈទំនាក់ទំនងការទូត ដែលជាជំហរផ្ទុយស្រឡះជាមួយនឹងការទទូចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដែលថាទីក្រុងមូស្គូ «មិនទាន់ត្រៀមខ្លួន» សម្រាប់សន្តិភាពទេ។

មេដឹកនាំទាំងពីរបានជួបប្រជុំគ្នាជាច្រើនម៉ោងនៅសេតវិមានកាលពីថ្ងៃសុក្រទី១៧ខែតុលា។ យោងតាម CNN លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា អ៊ុយក្រែននឹងមិនទទួលបានមីស៊ីលរយៈចម្ងាយឆ្ងាយដែលខ្លួនកំពុងស្វែងរក ដើម្បីវាយប្រហារជ្រៅទៅក្នុងទឹកដីរុស្ស៊ីនោះឡើយ។
លោក ត្រាំ បានប្រាប់ជំនួយការបន្ទាប់ពីកិច្ចប្រជុំថា ការផ្តោតអារម្មណ៍នៅពេលនេះគួរតែផ្តោតលើការធានាបទឈប់បាញ់មួយនៅតាមបន្ទាត់សមរភូមិបច្ចុប្បន្ន ដោយលើកឡើងពី«ការបំផ្លិចបំផ្លាញច្រើនពេក និងការសម្លាប់ច្រើនពេក»។ លោកបានប្រកែកថា «ភាគីទាំងសងខាងត្រូវតែធ្វើកិច្ចព្រមព្រៀង» ដោយឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែខ្លាំងឡើងរបស់លោកដែលថា ជម្លោះអាចកាន់តែអាក្រក់ក្នុងអំឡុងពេលរដូវរងាដែលខិតជិតមកដល់នាពេលខាងមុខ។
សារព័ត៍មាន TRT បានចុះផ្សាយថា នៅក្នុងថ្ងៃដដែលនោះ លោក ត្រាំ បានបង្ហាញក្ដីជឿជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន «ចង់បញ្ចប់សង្រ្គាម» ហើយបាននិយាយថា លោកសង្ឃឹមថានឹងទទួលបានសន្តិភាព មុនពេលអនុម័តអាវុធថ្មីសម្រាប់ទីក្រុងកៀវ។ លោកបានលើកឡើងថា «សង្ឃឹមថា ពួកគេនឹងមិនត្រូវការវាទេ។ សង្ឃឹមថា យើងនឹងអាចបញ្ចប់សង្រ្គាមដោយមិនគិតពី Tomahawk»។
ទោះជាយ៉ាងណាក៏ដោយ លោក ហ្សេលេនស្គី បានច្រានចោលគំនិតដែលថា ទីក្រុងមូស្គូបានត្រៀមខ្លួនសម្រាប់ការចរចា។ មេដឹកនាំអ៊ុយក្រែនបានរៀបរាប់ថា «គាត់មិនទាន់ត្រៀមខ្លួនទេ» ដោយរក្សាថាមានតែការបន្តសម្ពាធផ្នែកយោធា រួមទាំងសព្វាវុធទំនើបៗរបស់អាមេរិកទើបអាចបង្ខំរុស្ស៊ីឲ្យចរចាយ៉ាងហ្មត់ចត់បាន។
អ៊ុយក្រែនបាននិងកំពុងបញ្ចុះបញ្ចូលក្រុងវ៉ាស៊ីនតោនសម្រាប់មីស៊ីល Tomahawk ជាច្រើនសប្តាហ៍ ដោយលើកហេតុផលថា ពួកវាអាចផ្លាស់ប្តូរតុល្យភាពសមរភូមិ និងពង្រឹងជំហររបស់ទីក្រុងកៀវ នៅក្នុងកិច្ចចរចានាពេលអនាគតណាមួយ។ វិមានក្រឹមឡាំងបានព្រមានថា ការផ្គត់ផ្គង់អាវុធបែបនេះនឹងត្រូវបានចាត់ទុកថាជាការកើនឡើងដ៏ធំមួយ។

ទោះបីជាមានការខ្វែងគំនិតគ្នាក៏ដោយ លោក ហ្សេលេនស្គី បានពណ៌នាកិច្ចប្រជុំថាជា«ការសន្ទនាដ៏ច្បាស់លាស់មួយ» ដែល«ពិតជាអាចជួយនាំសង្រ្គាមនេះកាន់តែខិតជិតដល់ទីបញ្ចប់»។
លោក ត្រាំ និងលោក ពូទីន ត្រូវបានគេរំពឹងថានឹងជួបប្រជុំគ្នានៅទីក្រុង Budapest ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដែលអាចចាត់ទុកជាកិច្ចប្រជុំកំពូលសន្តិភាពអាមេរិក និងរុស្ស៊ី ហើយនឹងក្លាយជាការជួបគ្នាលើកដំបូងរបស់ពួកគេចាប់តាំងពីកិច្ចចរចានៅរដ្ឋអាឡាស្កាក្នុងខែសីហា ដែលបានបញ្ចប់ទៅដោយគ្មានលទ្ធផលជាដុំកំភួន៕
ដោយ៖ ឈាង
-
កីឡា១៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


