ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី៖ ឱនភាពថវិការុស្ស៊ីនឹងឡើងដល់១០០ពាន់លានដុល្លារ ខណៈឥណ្ឌាកាត់បន្ថយការទិញប្រេង
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា ការកាត់បន្ថយរបស់ឥណ្ឌាក្នុងការទិញថាមពលពីរុស្ស៊ី អាចធ្វើឲ្យបញ្ហាសេដ្ឋកិច្ចរបស់ទីក្រុងមូស្គូកាន់តែយ៉ាប់យ៉ឺន ដោយឱនភាពថវិការបស់រុស្ស៊ីត្រូវបានគេព្យាករថានឹងឈានដល់ជិត១០០ពាន់លានដុល្លារនៅឆ្នាំក្រោយ។

យោងតាមសារព័ត៍មាន Ukrinform លោកហ្សេលេនស្គី បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទទី២០ខែតុលាឆ្នាំ២០២៥ថា «យើងជឿជាក់ថា នៅឆ្នាំក្រោយប្រទេសរុស្ស៊ីនឹងប្រឈមមុខនឹងឱនភាពដ៏ធំ ជិត១០០ពាន់លានដុល្លារ។ កាលពីមួយខែមុន តួលេខនេះមានចំនួន៧១ពាន់លានដុល្លារ ប៉ុន្តែបញ្ហារបស់ពួកគេបានកើនយ៉ាងខ្លាំង។ ហើយប្រសិនបើឥណ្ឌាពិតជាចាប់ផ្តើមទិញធនធានថាមពលតិចជាងមុន នោះវានឹងជួយ(ឲ្យឱនភាពរុស្ស៊ីកាន់តែខ្ពស់)»។
មេដឹកនាំអ៊ុយក្រែន បានបន្ថែមថា របាយការណ៍ចារកម្មបង្ហាញថា ឥណ្ឌាបានចាប់ផ្តើមកាត់បន្ថយការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ីរួចហើយ។ យ៉ាងណាមិញ លោកមិនទាន់មានរបាយការណ៍តួលេខពិតប្រាកដទេ តែលោកថានឹងចែករំលែកទិន្នន័យនេះបន្ថែមទៀតនាខែក្រោយ។
ឥណ្ឌាគឺជាអ្នកទិញប្រេងធំបំផុតរបស់រុស្ស៊ី។ នៅឆ្នាំ២០២៥នេះ ឥណ្ឌាកំពុងទិញប្រហែល ១ភាគ៣នៃការនាំចូលប្រេងពីរុស្ស៊ី ដោយទាញយកអត្ថប្រយោជន៍ពីការបញ្ចុះតម្លៃ។ សម្រាប់ឆ្នាំសារពើពន្ធ២០២៤-២០២៥ ការនាំចូលប្រេងពីរុស្ស៊ីរបស់ឥណ្ឌាមានតម្លៃ ៥០,២ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៍មានរ៉យទ័រ។
សូមជម្រាបថា ការលើកឡើងរបស់លោកហ្សេលេនស្គី ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានសន្យាជាមួយគាត់ថា ឥណ្ឌានឹងឈប់ទិញប្រេងពីរុស្ស៊ី។ ទន្ទឹមនោះ លោកត្រាំក៏បានព្រមានដែរថា ក្រុងញូវដេលីនឹងប្រឈមមុខនឹងពន្ធ«ដ៏ធំ» ប្រសិនបើខ្លួនបរាជ័យក្នុងការធ្វើដូច្នេះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


