ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រាប់នាយករដ្ឋមន្ត្រីថ្មីជប៉ុនថា៖ ចង់បានអ្វី និយាយមក
ចង់បានអ្វីនិយាយប្រាប់មក! នេះគឺជាសម្តីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រាប់ទៅនាយករដ្ឋមន្ត្រីស្រ្តីទី១របស់ជប៉ុន សាណៃ តាកាអ៊ិឈិ នៅពេលទៅដល់ទីក្រុងតូក្យូសម្រាប់ដំណើរទស្សនកិច្ច។

តាមការផ្សាយរបស់ RT នៅថ្ងៃអង្គារទី២៨ខែតុលាឆ្នាំ២០២៥, នៅពេលទៅដល់ទីក្រុងតូក្យូភ្លាម លោកត្រាំ បានសរសើរប្រទេសជប៉ុនមិនដាច់ពីមាត់ ថាជាសម្ព័ន្ធមិត្តដ៏ខ្លាំងក្លាបំផុតរបស់អាមេរិកនិងបង្ហាញទំនុកចិត្តថា ទំនាក់ទំនងទ្វេភាគីនឹងរឹងមាំជាងពេលណាៗទាំងអស់។
ក្នុងអំឡុងពេលនោះដែរ លោក ត្រាំ បានប្រាប់ទៅលោកស្រីតាកាអ៊ិឈិថា៖ «ខ្ញុំចង់ប្រាប់អ្នកឲ្យដឹង នៅពេលអ្នកមានសំណួរ, សង្ស័យ, ការអនុគ្រោះណាមួយដែលអ្នកត្រូវការឬអ្វីក៏ដោយឲ្យតែអ្នកចង់បាន អ្វីក៏ដោយដែលខ្ញុំអាចធ្វើបានដើម្បីជួយប្រទេសជប៉ុន សូមអ្នកនិយាយមក យើងនឹងនៅទីនោះ»។

ដំណើរទស្សនកិច្ចរបស់លោកត្រាំទៅជប៉ុន នាពេលនេះ ត្រូវគេមើលឃើញថា ជាការខិតខំដើម្បីបង្កើនឥទ្ធិពលរបស់អាមេរិកនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីប្រឆាំងនឹងចិន។
អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺថា ក្នុងដំណើរទស្សនកិច្ចនេះដែរ មេដឹកនាំអាមេរិកនិងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើរ៉ែកម្រនិងរ៉ែសំខាន់ៗ ក៏ដូចជាការសន្យាធ្វើការឆ្ពោះទៅរក «យុគសម័យមាសថ្មី» នៃសម្ព័ន្ធភាពប្រទេសទាំងពីរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ និងនាយករដ្ឋមន្ត្រីថ្មីជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្រ និងរ៉ែសំខាន់ៗ
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច៥ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


