ព័ត៌មានអន្ដរជាតិ
លោកម៉ាឌូរ៉ូ ស្វែងរកជំនួយផ្នែកយោធាពីរុស្ស៊ី ខណៈអាមេរិកបង្កើនកម្លាំងនៅការីប៊ីន
ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានស្នើសុំជំនួយយោធាពីសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដើម្បីពង្រឹងការការពាររបស់ប្រទេស ចំពេលមានការកសាងយោធារបស់សហរដ្ឋអាមេរិករឹតតែខ្លាំងនៅតំបន់ការ៉ាប៊ីន។ នេះបើយោងតាមសេចក្ដីរាយការណ៍នៅលើកាសែត Washington Post កាលពីថ្ងៃសុក្រទី៣១តុលា ដោយដកស្រង់ឯកសារផ្ទៃក្នុងរបស់រដ្ឋាភិបាលអាមេរិក។

យោងតាមរបាយការណ៍ លោកម៉ាឌូរ៉ូ បានស្នើឲ្យទីក្រុងមូស្គូ ជួយពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់វ៉េណេស៊ុយអេឡា ដោយការដាក់ពង្រាយប្រព័ន្ធមីស៊ីលចំនួន១៤គ្រឿង និងជួសជុលយន្តហោះចម្បាំង Sukhoi Su-30MK2 ដែលផលិតដោយរុស្ស៊ី ដែលកាលពីមុនទិញដោយវ៉េណេស៊ុយអេឡា។ ឯកសារនោះបានបញ្ជាក់ថា សំណើនេះក៏រួមបញ្ចូលទាំងការជួសជុលម៉ាស៊ីនចំនួន៨គ្រឿង រ៉ាដា៥គ្រាប់ និងជំនួយផ្នែកភ័ស្តុភារ។
ការអំពាវនាវជាលាយលក្ខណ៍អក្សររបស់លោកម៉ាឌូរ៉ូ ទៅកាន់លោកពូទីន ត្រូវបានគេរាយការណ៍ថា ធ្វើឡើងដោយរដ្ឋមន្ត្រីដឹកជញ្ជូនវ៉េណេស៊ុយអេឡា លោក Ramón Celestino Velásquez ក្នុងអំឡុងដំណើរទស្សនកិច្ចកាលពីពាក់កណ្តាលខែតុលាទៅកាន់ទីក្រុងមូស្គូ ជាកន្លែងដែលលោកបានជួបជាមួយសមភាគីរុស្ស៊ី។ នៅក្នុងលិខិតនោះ លោកម៉ាឌូរ៉ូ បានពណ៌នាយន្តហោះ Su-30 ថាជា«ការរារាំងដ៏សំខាន់បំផុត ដែលរដ្ឋាភិបាលជាតិវ៉េណេស៊ុយអេឡាមាននៅពេលប្រឈមមុខនឹងការគំរាមកំហែងនៃសង្គ្រាម»។
មេដឹកនាំវ៉េណេស៊ុយអេឡាក៏បានស្វែងរកផែនការហិរញ្ញប្បទានរយៈពេលមធ្យម៣ឆ្នាំ តាមរយៈក្រុមហ៊ុនការពារជាតិរបស់រុស្ស៊ី Rostec ទោះបីជាមិនមានការលើកឡើងអំពីចំនួនជាក់លាក់ក៏ដោយ។
វានៅតែមិនច្បាស់ថាតើទីក្រុងមូស្គូបានឆ្លើយតបទៅនឹងសំណើនេះឬយ៉ាងណា។ នេះបើតាមការកត់សម្គាល់របស់កាសែត Washington Post។
វ៉េណេស៊ុយអេឡា ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់រុស្ស៊ីនៅអាមេរិកឡាទីន បានធ្វើឲ្យទំនាក់ទំនងយោធា និងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅជាមួយទីក្រុងមូស្គូ ចាប់តាំងពីសម័យមេដឹកនាំសង្គមនិយមរបស់អតីតមេដឹកនាំHugo Chávez។ កាលពីដើមឆ្នាំ២០២៥នេះ លោកពូទីន និងលោកម៉ាឌូរ៉ូ បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រ នៅទីក្រុងមូស្គូ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការពង្រីកសម្ព័ន្ធភាព ចំពេលមានសង្រ្គាមដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន៕
ដោយ៖ ឈាង
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


