ព័ត៌មានអន្ដរជាតិ
ថៃ រកឃើញអ្នកឆ្លងកូវីដថ្មី ជិត១ពាន់ករណី ៣ថ្ងៃជាប់គ្នា
នៅថ្ងៃអង្គារទី១៣ខែមេសានេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍អំពីការឆ្លងថ្មីរហូតដល់ទៅ ៩៦៥ករណី ដោយក្នុងនោះមាន៩ករណីជាការនាំចូល។
ការរកឃើញថ្ងៃនេះ បានធ្វើឲ្យប្រទេសថៃ មានអ្នកឆ្លងកូវីដជិត១ពាន់ករណី ក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នា។

ក្នុងចំណោមករណីថ្មីទាំងអស់ មានមនុស្សចំនួន៦៥៤នាក់ បានឆ្លងជំងឺដោយសារតែធ្វើដំណើរទៅកាន់តំបន់ដែលមានហានិភ័យខ្ពស់ ខណៈការធ្វើតេស្តសកម្មបានរកឃើញចំនួន៣០២ករណី។
ឥឡូវនេះ CCSA កំពុងផ្តោតសំខាន់ទៅលើខេត្ត ឈៀងម៉ៃ និងទីក្រុង បាងកក ដោយសារតែតួលេខឆ្លងនៅក្នុងចំណុចទាំងពីរនេះ បានកើនលើស១០០ករណីក្នុងមួយថ្ងៃ។

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន៤០នាក់បានជាសះស្បើយ។
គិតត្រឹមថ្ងៃអង្គារនេះ ចំនួនករណីជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់៣៤,៥៧៥ករណី។ មនុស្សចំនួន ២៨,២៨៨នាក់បានជាសះស្បើយ ហើយអ្នកស្លាប់មាន៩៧នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


