ព័ត៌មានអន្ដរជាតិ
ប្រមុខ UN៖ អាមេរិកយកអំណាចខ្លួន ធំជាងច្បាប់អន្តរជាតិ
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានធ្វើការរិះគន់យ៉ាងធ្ងន់ៗទៅលើគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ដោយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាបានធ្វើសកម្មភាពដោយនិទណ្ឌភាព និងផ្តល់អាទិភាពលើអំណាចជាតិជាជាងច្បាប់អន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC នាថ្ងៃទី១៩ខែមករាឆ្នាំ២០២៦។

ក្នុងបទសម្ភាសន៍ដោយឥតលាក់លៀមជាមួយ BBC លោក Guterres បានថ្លែងថា បច្ចុប្បន្នអាមេរិកកំពុងប្រតិបត្តិការក្រោមជំនឿថា ដំណោះស្រាយពហុភាគីគឺមិនមានសារៈសំខាន់នោះទេ ដោយចូលចិត្តប្រើប្រាស់ឥទ្ធិពលអំណាចផ្ទាល់ខ្លួនវិញ។
មតិយោបល់របស់អគ្គលេខាធិការរូបនេះ បានធ្វើឡើងបន្ទាប់ពីមានភាពតានតឹងជាសកលកើនឡើង រួមទាំងអន្តរាគមន៍យោធារបស់អាមេរិកនាពេលថ្មីៗនេះនៅប្រទេសវ៉េណេស៊ុយអេឡា ដើម្បីចាប់ខ្លួនប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ និងការគំរាមកំហែងជាបន្តបន្ទាប់ពីសំណាក់លោក ដូណាល់ ត្រាំ ក្នុងការកាត់យកទឹកដី Greenland។ លោក Guterres បានព្រមានថា គោលការណ៍គ្រឹះនៃអង្គការសហប្រជាជាតិ ជាពិសេសសមភាពអធិបតេយ្យភាពនៃរដ្ឋសមាជិក កំពុងត្រូវបានបំផ្លាញជាប្រព័ន្ធ។ លោកបានទទួលស្គាល់ថា អង្គការសហប្រជាជាតិមានអំណាចតិចតួចណាស់ បើធៀបនឹងមហាអំណាចធំៗ ដែលលោកអះអាងថាជារឿយៗប្រើប្រាស់ឥទ្ធិពលរបស់ពួកគេសម្រាប់តែ «ដំណោះស្រាយបណ្តោះអាសន្ន» ជាជាងសន្តិភាពយូរអង្វែង។
ជាមួយគ្នានេះ លោក Guterres ក៏បានអំពាវនាវឲ្យមានការកែទម្រង់ជាបន្ទាន់នូវក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយពណ៌នាថាវា «មិនមានប្រសិទ្ធភាព» និងមិនតំណាងឲ្យពិភពលោកសម័យទំនើបទៀតទេ។ លោកបានរិះគន់អំណាចវេតូរបស់សមាជិកអចិន្ត្រៃយ៍ ដោយកត់សម្គាល់ថា វាត្រូវបានគេប្រើដើម្បីរារាំងកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការដោះស្រាយជម្លោះនៅហ្គាហ្សា និងអ៊ុយក្រែន។ ខណៈដែលលោកជិតបញ្ចប់អាណត្តិនៅចុងឆ្នាំនេះ លោក Guterres បានសង្កត់ធ្ងន់ថា «ការដោះស្រាយបញ្ហាតាមបែបឆ្នាំ១៩៤៥» គឺមិនគ្រប់គ្រាន់សម្រាប់បញ្ហាប្រឈមនៃឆ្នាំ២០២៦នោះឡើយ ហើយលោកបានជំរុញឲ្យមេដឹកនាំពិភពលោកហ៊ានប្រឈមមុខនឹងអ្នកមានអំណាច ដើម្បីការពារនីតិរដ្ឋ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ


