Connect with us

ព័ត៌មានអន្ដរជាតិ

លោកហ្សេឡេនស្គី ជំរុញ​ឲ្យ​មាន​ការ​ចាប់​ខ្លួនពូទីន ដូច​ករណី​​​ម៉ាឌូរ៉ូ​នៅ​វ៉េណេស៊ុយអេឡា

បានផុស

នៅ

ក្នុងសុន្ទរកថានៅវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុងដាវ៉ូស ប្រទេស​ស្វីស កាលពីថ្ងៃព្រហស្បតិ៍​ទី​២២​ខែ​មករា​ឆ្នាំ​២០២៦ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានអំពាវនាវ​ឲ្យ​សម្ព័ន្ធមិត្តលោកខាងលិចបង្ហាញការប្តេជ្ញាចិត្តក្នុងការកាត់ទោសលោក វ្ល៉ាឌីមៀរ ពូទីន ​ឲ្យ​ដូចទៅនឹង​ករណីចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ កាលពីពេលថ្មីៗ។

លោកហ្សេលេនស្គី (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សារព័ត៌មាន Media Lite លោកហ្សេឡេនស្គី បានលើកឡើងពីភាពខុសគ្នារវាងលោក​ម៉ាឌូរ៉ូ ដែលកំពុងប្រឈមមុខនឹងការកាត់ក្តីនៅទីក្រុងញូវយ៉កពីបទភេរវកម្មគ្រឿងញៀន ក្រោយប្រតិបត្តិការដឹកនាំដោយសហរដ្ឋអាមេរិក និងប្រធានាធិបតីរុស្ស៊ី ដែលនៅតែមានសេរីភាព និងបន្តគ្រប់គ្រងទ្រព្យសម្បត្តិរបស់ខ្លួន បើទោះបីជាមានដីកាចាប់ខ្លួនពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្មសង្គ្រាមក៏ដោយ។

លោកហ្សេឡេនស្គី បានព្រមានថា ការខ្វះវិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងលោកពូទីន នឹងក្លាយជាការលើកទឹកចិត្តដល់ «អ្នកបង្កជម្លោះ» ដទៃទៀតនៅលើសកលលោក ហើយលោកបានបង្ហាញការមិនពេញចិត្តចំពោះភាពយឺតយ៉ាវក្នុងការបង្កើតតុលាការពិសេស ដើម្បីកាត់ទោសការឈ្លានពានរបស់រុស្ស៊ី។ លោកបានរិះគន់សហគមន៍អន្តរជាតិចំពោះការ «ព្យាយាមជៀសវាង» ការពិភាក្សាអំពីដីកាចាប់ខ្លួនរបស់ ICC និងបានជំរុញ​ឲ្យ​អឺរ៉ុបពន្លឿនការរៀបចំទីតាំង និងបុគ្គលិកសម្រាប់តុលាការឧក្រិដ្ឋកម្មសង្គ្រាម​ឲ្យ​បានច្បាស់លាស់។

ខណៈដែលជម្លោះឈានចូលដល់ឆ្នាំទីបួន មេដឹកនាំអ៊ុយក្រែនរូបនេះបានសង្កត់ធ្ងន់ថា សន្តិសុខសកលលោកអាស្រ័យទៅលើការធានាថា អ្នកដែលបង្កសង្គ្រាមខ្នាតធំត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ជាជាងគ្រាន់តែរងសម្ពាធផ្នែកការទូត ឬសេដ្ឋកិច្ច៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម