ព័ត៌មានអន្ដរជាតិ
ត្រាំ គំរាមម្តងទៀត! បើគ្មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់នឹងទទួល «លទ្ធផលខ្លោចផ្សា»
ជាថ្មីម្តងទៀត ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានទៅអ៊ីរ៉ង់ថា ប្រទេសនេះនឹងទទួល «លទ្ធផលខ្លោចផ្សា» បើគ្មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរទេនោះ។ នេះបើតាមការផ្សាយរបស់ AFP។

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី១២ខែកុម្ភៈឆ្នាំ២០២៦ ពោលគឺមួយថ្ងៃបន្ទាប់ពីជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu, លោកត្រាំព្រមានថា៖ «យើងត្រូវតែឈានដល់កិច្ចព្រមព្រៀងមួយ បើមិនដូច្នោះទេ វានឹងក្លាយជារឿងដ៏ខ្លោចផ្សា។ ខ្ញុំអត់ចង់ឲ្យរឿងអ៊ីចឹងកើតឡើងទេ ប៉ុន្តែយើងត្រូវតែមានកិច្ចព្រមព្រៀង។ វានឹងក្លាយជារឿងដ៏ខ្លោចផ្សាបំផុតសម្រាប់អ៊ីរ៉ង់ ប្រសិនបើពួកគេមិនព្រម»។
លោក ត្រាំ បន្តថា៖ «យើងនឹងរង់ចាំមើលថាតើយើងអាចសម្រេចបានកិច្ចព្រមព្រៀងជាមួយពួកគេដែរឬទេ ហើយប្រសិនបើយើងមិនអាច យើងនឹងត្រូវឈានទៅដល់ដំណាក់កាលទីពីរ ដែលនឹងធ្ងន់ធ្ងរបំផុតសម្រាប់ពួកគេ»។
ការព្រមាននេះកើតឡើងមិនបានប៉ុន្មានថ្ងៃផង បន្ទាប់ពីលោកត្រាំ ប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូនកងនាវាចម្បាំងដ៏មហិមាទីពីរ ទៅកាន់តំបន់មជ្ឈិមបូព៌ា ពោលគឺសំដៅទៅអ៊ីរ៉ង់តែម្តង។

ប្រធានាធិបតីអាមេរិកបានប្រាប់ទៅសារព័ត៌មាន Axios ថា៖ «យើងមានកងនាវាចម្បាំងមួយកំពុងធ្វើដំណើរទៅទីនោះ ហើយមួយទៀតក៏អាចនឹងទៅដែរ។ យើងនឹងសម្រេចកិច្ចព្រមព្រៀងមួយ បើមិនដូច្នោះ យើងនឹងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ដូចកាលពីលើកមុន»។
កាលពីខែមុន សហរដ្ឋអាមេរិកបានបញ្ជូនកងនាវាចម្បាំងដ៏ធំមួយរួចទៅហើយ ឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់។ នោះគឺនាវាផ្ទុកយន្តហោះ USS Abraham Lincoln និងក្រុមនាវាអមដំណើរ ដែលធ្វើដំណើរឆ្ពោះទៅកាន់តំបន់នោះ ខណៈនាវា USS George H.W. Bush កំពុងប្រតិបត្តិការនៅមហាសមុទ្រអាត្លង់ទិក។
មុននោះទៀត លោក ត្រាំ បានដាក់លក្ខខណ្ឌ២ចំណុចរួចហើយ ឲ្យទីក្រុងតេហេរ៉ង់ អនុវត្តតាម ប្រសិនបើពួកគេមិនចង់ទទួលធម៌ក្តៅទេនោះ។ ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បញ្ជាក់យ៉ាងច្បាស់ថា បើអ៊ីរ៉ង់មិនចង់ឲ្យអាមេរិក ធ្វើសកម្មភាពយោធាទេនោះ អ៊ីរ៉ង់ត្រូវតែបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងឈប់សម្លាប់បាតុករ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


