ព័ត៌មានអន្ដរជាតិ
កូវីដ១៩៖ ថ្ងៃនេះ ឥណ្ឌា បំបែកកំណត់ត្រាពិភពលោកទៀតហើយ
នៅថ្ងៃសុក្រទី២៣ខែមេសានេះ ប្រទេសឥណ្ឌាបានបំបែកកំណត់ត្រាពិភពលោក មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីខ្ពស់បំផុត ២ថ្ងៃជាប់គ្នា ខណៈចំនួនអ្នកស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដោយសារជំងឺនេះ ក៏ស្ថិតក្នុងកម្រិតកំណត់ត្រាផងដែរ។

ជាមួយនឹងករណីថ្មីចំនួន៣៣២,៧៣០នាក់ ចំនួនករណីសរុបរបស់ប្រទេសឥណ្ឌា ឥឡូវបានកើនដល់១៦លាននាក់ហើយ។ ការស្លាប់បានកើនឡើងចំនួន២,២៦៣នាក់ទៀត ពោលគឺឈានដល់ ១៨៦,៩២០នាក់។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល។
ការផ្ទុះឡើងនៃជំងឺនេះ ត្រូវបានគេស្តីបន្ទោសទៅលើវីរុសបំប្លែងខ្លួនប្រភេទថ្មី និងច្បាប់ដ៏ធូររលុងរបស់រដ្ឋាភិបាល ដែលអនុញ្ញាតឲ្យមានការប្រមូលផ្តុំខាងសាសនានិងនយោបាយ ជាទ្រង់ទ្រាយធំនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

ប្រព័ន្ធថែរក្សាសុខភាពរបស់ប្រទេសឥណ្ឌា បានជួបប្រទះបញ្ហាដូចជាការខ្វះខាតថវិកាជាយូរមកហើយ ហើយការផ្ទុះជំងឺកូវីដ-១៩រលកថ្មីនេះ បាននាំឲ្យមានកង្វះខាតអុកស៊ីសែន ថ្នាំនិងគ្រែមន្ទីរពេទ្យយ៉ាងខ្លាំង ដែលជាហេតុធ្វើឲ្យមានការទទូចអង្វរសុំជំនួយ ទាំងគ្មានសង្ឃឹម។
យ៉ាងហោចណាស់មានមន្ទីរពេទ្យចំនួន៦ បានអស់អុកស៊ីសែនសម្រាប់ការផ្គត់ផ្គង់ ក្នុងរដ្ឋធានីឥណ្ឌាកាលពីយប់ថ្ងៃព្រហស្បតិ៍។

ប្រទេសឥណ្ឌា បានកត់ត្រានូវការឆ្លងថ្មីប្រហែល៤លានករណី ក្នុងរយៈពេលត្រឹមតែមួយខែនេះ។
ប្រទេសកាណាដា រួមជាមួយចក្រភពអង់គ្លេស អារ៉ាប់រួមនិងសិង្ហបុរី បានហាមឃាត់ជើងហោះហើរមកពីប្រទេសឥណ្ឌា ដោយសារតែភាពភ័យខ្លាចអំពីវីរុសបំប្លែងខ្លួនប្រភេទថ្មី៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ត្រឹម១ថ្ងៃ ឥណ្ឌាឆ្លងកូវីដ-១៩បំបែកកំណត់ត្រាពិភពលោកជាង៣០ម៉ឺននាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


