Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​ខ្វះ​គ្រែ​បណ្តាល​ឲ្យ​អ្នក​ជំងឺ​កូវីដ​-​១៩​ស្លាប់​នៅ​ផ្ទះ មហាជនខឹងសម្បា

បានផុស

នៅ

ការ​ស្លាប់​ស្ត្រី​​អាយុ​៨៥​ឆ្នាំ​​ដែល​កំពុង​រង់​ចាំ​នៅ​ផ្ទះ​​​​ទៅ​ព្យាបាល​ជំងឺ​កូវីដ-១៩​នៅ​មន្ទីរ​ពេទ្យ​បាន​ជំរុញ​ឲ្យ​សាធារណ​ជន​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​កើត​មាន​ការ​ខឹង​សម្បា​ជុំ​វិញ​កង្វះគ្រែ​​។​

ស្ត្រី​ម្នាក់​ដែល​បាន​ស្លាប់​ដោយ​កូវីដ-១៩​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ស្ថិត​ក្នុង​ចំណោ​សមាជិក​ស្ត្រី​​វ័យ​ចាស់​​៦​នាក់​នៃ​គ្រួសារ​មួយ​ដែល​រស់​នៅ​ក្នុង​ផ្ទះហាង​​ នៅ​ខណ្ឌ Bang Kholaem ជាយ​ក្រុង​បាងកក។

ឧបនាយករដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​សុខាភិបាល​លោក Anutin Charnvirakul បាន​និយាយ​ម្សិមិញ​ថា លោកសុំ​ទោស​ចំពោះ​ការ​ស្លាប់​នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​ជា​ទទួច​ឲ្យ​ក្រសួង​សុខាភិបាល​ខិត​ខំ​ធ្វើ​ការ​ឲ្យ​អស់​ពី​លទ្ធភាព​​​ដើ​ម្បី​សម្រប​សម្រួល​ទទួល​យក​អ្នក​ជំងឺ​កូវីដ-១៩ជា​មួយ​នឹង​គ្រែ​ដែល​មាន លោក Anutin បាន​សន្យា​ថា ក្រសួង​នឹង​ធ្វើ​ការងារ​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​ស្វែងរកកន្លែង​ទំនេរ​សម្រាប់​អ្នក​ដែល​ត្រូវ​ការ​ទាំង​នោះ។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ផេក​ដ៏​ល្បី​មួយ​ឈ្មោះ “Drama-addict” ដែល​គ្រប់​គ្រង​ដោយ​វេជ្ជបណ្ឌិត​ម្នាក់​​ត្រូវ​​សាច់​ញាតិ​គ្រួសារ​មួយ​​រស់​នៅ​ Soi Charoen Rat 5 បាន​សរសេរ​សារ​អង្វ​ឲ្យ​ជួយ​រក​គ្រែ​នៅ​មន្ទីរ​ពេទ្យ។

យោង​តាម​ផេក​នោះ​ថា ៣​នាក់​ក្នុង​ចំណោម​៦​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដោយ​រថយន្ត​សង្គ្រោះ​បន្ទាន់​មួយ​ ខណៈ​​​៣​នាក់​ទៀត ក្នុង​នោះ​មាន​ស្ត្រី​វ័យ​៨៥​ឆ្នាំ​ម្នាក់ផងដែល​ក្រោយ​មក​បាន​ស្លាប់ បន្ត​ស្ថិត​នៅ​ផ្ទះ។

ក្រោយ​មក អ្នក​កាន់​ផេក​បានសរសេរ​សារ​បញ្ជាក់​ថា ស្ត្រី​អាយុ​៨៥​ឆ្នាំ​បាន​ស្លាប់ ហើយ​រថយន្ត​សង្គ្រោះ​បន្ទាន់​បាន​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​យក​ស្ត្រី​២​នាក់​ទៀត​ដែល​មាន​អាយុ​៧០​ឆ្នាំ និង​៧៥​ឆ្នាំ។

ករណី​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​ទំនាក់​ទំនង​សង្គម​ខឹង​សម្បាយ៉ាង​ខ្លាំង​ដែល​អាជ្ញាធរ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ក្រុ​ម​គ្រួសារ​​អ្នក​ជំងឺ​​បណ្តាល​ឲ្យ​កើត​មាន​ករណី​ស្លាប់​​នៅ​​ផ្ទះ​​​ដូច​​​​​ប្រទេស​មួយ​ចំនួន​ដែល​ធ្ងន់​ធ្ងរ​ខ្លាំងបណ្តាល​ឲ្យ​ស្លាប់​អ្នក​ជំងឺ​កូវីដ-១៩​នៅ​ផ្ទះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម