ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់បង្កើនការវាយប្រហារអាកាសយានដ្ឋាន និងបិទច្រកសមុទ្រ បង្កើនសម្ពាធលើអាមេរិកឲ្យបញ្ឈប់សង្គ្រាម
អ៊ីរ៉ង់បានកំណត់គោលដៅលើមជ្ឈមណ្ឌលតភ្ជាប់សកលនៃប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្រពែក្សរ៍ ដោយធ្វើឲ្យប្រតិបត្តិការតាមផ្លូវអាកាសចរណ៍នៅក្នុងតំបន់ទាំំងនោះជាប់គាំង ហើយភាគច្រើនពឹងផ្អែកលើវិស័យអាកាសចរណ៍ជាសរសៃឈាមនៃសេដ្ឋកិច្ច។ ជាក់ស្ដែង ប្រទេសទាំងនោះប្រើប្រាស់អាកាសយានដ្ឋានសម្រាប់ការនាំចូលអាហារ និងនាំកម្លាំងពលកម្មសំខាន់គឺជនបរទេសត្រឡប់មកចូលប្រទេសវិញ។

តាមរបាយការណ៍ពីទីភ្នាក់ងារ Reuters អាកាសយានដ្ឋានក៏ជាចំណុចតភ្ជាប់ដ៏សំខាន់សម្រាប់ការដឹកជញ្ជូន និងទំនិញសកលផងដែរ។ យោងតាមសេវាកម្មតាមដានជើងហោះហើរ Flightradar24 ជើងហោះហើរជាង ៣,៤០០ ត្រូវបានលុបចោលភ្លាមៗកាលពីថ្ងៃទី១ខែមីនា នៅឯអាកាសយានដ្ឋានចំនួន ៧នៅមជ្ឈិមបូព៌ា។
តួលេខនៃការលុបចោលជើងហោះហើរបានឈានដល់ជិត១ម៉ឺន គិតត្រឹមថ្ងៃទី៣ខែមីនា។
រហូតមកដល់ពេលនេះ អ៊ីរ៉ង់បានវាយប្រហារអាកាសយានដ្ឋាននៅទីក្រុងឌូបៃ និងអាប៊ូដាប៊ី ដែលជាមជ្ឈមណ្ឌលប្រតិបត្តិការដ៏មមាញឹកបំផុតរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates និង Etihad នៅអារ៉ាប់រួម ក៏ដូចជាអាកាសយានដ្ឋានផ្សេងទៀតនៅក្នុងប្រទេសគុយវ៉ែត និងបារ៉ែន។ ជាក់ស្ដែង កាលពីព្រឹកថ្ងៃទី១មីនា បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ លើអាកាសយានដ្ឋានអន្តរជាតិឌូបៃ ជើងហោះហើរទាំងអស់ត្រូវបានផ្អាក រហូតដល់មានការជូនដំណឹងបន្ថែម។
មិនតែប៉ុណ្ណោះ អ៊ីរ៉ង់ក៏កំពុងកំណត់គោលដៅកំពង់ផែសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀតផងដែរ។
យន្តហោះគ្មានមនុស្សបើកបានវាយប្រហារសណ្ឋាគារខ្ពស់ៗ និងអគារផ្សេងៗទៀតនៅទីក្រុងឌូបៃ និងអគារអាផាតមិននៅប្រទេសបារ៉ែន។ ការព្រមានរបស់អ៊ីរ៉ង់ ក៏បានរារាំងច្រកសមុទ្រហ័រមូស (Hormuz) ដែលជាច្រករបៀងនាំចេញប្រេងដ៏សំខាន់បំផុតទៅកាន់ពិភពលោក ដោយបង្ហាញថា ការសងសឹករបស់ទីក្រុងតេហេរ៉ង់ កំពុងចាប់ផ្តើមមានឥទ្ធិពលលើពិភពលោក។
បើតាមសម្តីរបស់លោកស្រី Yasmine Farouk នាយិកាគម្រោងឈូងសមុទ្រ និងឧបទ្វីបអារ៉ាប់នៅអង្គការ International Crisis Group (ICG) បានលើកឡើងថា យុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ មិនត្រឹមតែធ្វើឲ្យជម្លោះនេះក្លាយជាវិបត្តិក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យវាក្លាយវិបត្តិកម្រិតអន្តរជាតិ តាមរយៈការទាញបណ្តាប្រទេសឈូងសមុទ្រឲ្យពាក់ព័ន្ធតាំងពីដើមដំបូង។
អ្នកវិភាគសន្តិសុខម្នាក់ទៀត ក៏បាននិយាយថា ការវាយប្រហារបច្ចុប្បន្នរបស់អ៊ីរ៉ង់ មានគោលបំណងបង្កើនសម្ពាធលើអាមេរិក ដោយបង្ខំឲ្យបណ្តាប្រទេសឈូងសមុទ្រអំពាវនាវអាមេរិកបញ្ឈប់ការវាយប្រហារ។ ការវាយប្រហារទាំងនេះបានជំរុញឲ្យតម្លៃប្រេងឡើងថ្លៃ ដែលបង្កើនការព្រួយបារម្ភអំពីការកើនឡើងនៃតម្លៃថាមពលសកល និងអតិផរណា។
សរុបជារួមមក ការវាយប្រហារលើអាកាសយានដ្ឋាន កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀតបានបង្ហាញឲ្យដឹងថា ប្រទេសអ៊ីរ៉ង់កំពុងកំណត់គោលដៅលើការលំបាកផ្នែកសេដ្ឋកិច្ចនៅនៅមជ្ឈិមបូព៌ា ដើម្បីដាក់សម្ពាធលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


