ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងព្រមានថា ជប៉ុននឹងលិចក្រោមទឹក បើហ៊ានដាក់ពង្រាយមីស៊ីលចម្ងាយឆ្ងាយ
ពិភពលោកកំពុងតាមដានមើលតំបន់អាស៊ីបូព៌ាយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីកូរ៉េខាងជើងបានចេញមុខព្រមានយ៉ាងចាស់ដៃនាថ្ងៃសុក្រទី១៣ខែមីនានេះថា ផែនការរបស់ប្រទេសជប៉ុនក្នុងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយជំនាន់ថ្មី អាចនឹងក្លាយជាដើមហេតុដែលនាំឲ្យមាន «ការលិចលង់នៃប្រជុំកោះជប៉ុនទាំងមូល»។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមបក្សកូរ៉េខាងជើង (KCNA) បានចេញសេចក្តីថ្លែងការណ៍រិះគន់យ៉ាងធ្ងន់ៗទៅលើរដ្ឋាភិបាលទីក្រុងតូក្យូ ចំពោះការសម្រេចចិត្តដាក់ពង្រាយមីស៊ីលប្រភេទ Type 12 ដែលត្រូវបានកែលម្អឲ្យមានសមត្ថភាពបាញ់បានឆ្ងាយជាងមុន នៅតាមតំបន់យុទ្ធសាស្ត្រមួយចំនួនដូចជា ខេត្ត Kumamoto, Shizuoka និង Miyazaki។ អ្វីដែលធ្វើឲ្យទីក្រុងព្យុងយ៉ាងក្តៅក្រហាយបំផុតនោះគឺ មីស៊ីលប្រភេទថ្មីនេះមិនត្រឹមតែបាញ់ចេញពីដីគោកបានប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបាញ់ចេញពីលើអាកាស និងលើទឹក ដែលធ្វើឲ្យបណ្តាប្រទេសជិតខាងទាំងអស់ស្ថិតក្នុងរយៈចម្ងាយនៃការវាយប្រហាររបស់ជប៉ុន។
កូរ៉េខាងជើងបានលើកឡើងថា ទង្វើរបស់ជប៉ុនគឺជាល្បែងយោធាដ៏គ្រោះថ្នាក់ និងជាការរំលោភលើរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលធ្លាប់សន្យាថានឹងប្រើប្រាស់កម្លាំងយោធាត្រឹមតែក្នុងគោលបំណងការពារខ្លួនប៉ុណ្ណោះ។ ព្យុងយ៉ាងបានអះអាងថា ការដាក់ពង្រាយអាវុធវាយប្រហារទាំងនេះ គឺជាការត្រៀមលក្ខណៈយ៉ាងច្បាស់ក្រឡែតសម្រាប់ឈ្លានពានយោធានៅពេលអនាគត។
នៅក្នុងខ្លឹមសារនៃសេចក្តីថ្លែងការណ៍នោះ កូរ៉េខាងជើងបានព្រមានចំៗថា ជប៉ុនកំពុងដើរចូលទៅកៀកនឹង «បន្ទាត់ក្រហម» ហើយ។ KCNA បានបញ្ជាក់ថា «ប្រសិនបើផែនការនេះក្លាយជាការពិតមែននោះ ជប៉ុននឹងក្លាយជាឃ្លាំងមីស៊ីលដែលអាចកំណត់គោលដៅវាយប្រហារលើប្រទេសជិតខាងបានគ្រប់ពេលវេលា» ដែលវានឹងធ្វើឲ្យសន្តិសុខក្នុងតំបន់ទាំងមូលបាត់បង់ស្ថិរភាពយ៉ាងធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ ឈាង
-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


