ព័ត៌មានអន្ដរជាតិ
អាមេរិកអន់ចិត្ត! លោក Rubio ព្រមានពិចារណាដកខ្លួនចេញពី NATO ក្រោយចប់សង្គ្រាម
រឿងរ៉ាវក្នុងពិភពលោកកាន់តែមានភាពចលាចល បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានចេញមុខបង្ហើបថា សហរដ្ឋអាមេរិកប្រហែលជាត្រូវពិចារណាឡើងវិញអំពីតម្លៃ និងអត្ថប្រយោជន៍នៃបក្សសម្ព័ន្ធយោធាណាតូ (NATO) នៅពេលដែលសង្រ្គាមជាមួយអ៊ីរ៉ង់ត្រូវបានបញ្ចប់។

ការព្រមានដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងក្នុងអំឡុងពេលកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ FOX News កាលពីថ្ងៃអង្គារទី៣១ខែមីនាឆ្នាំ២០២៦ ដោយលោក Rubio បានបង្ហាញពីអារម្មណ៍ខកចិត្តយ៉ាងខ្លាំង ចំពោះបណ្តាប្រទេសជាមិត្តដែលធ្លាប់តែសន្យាថានឹងជួយគ្នា ប៉ុន្តែបែរជាមិនព្រមសហការជាមួយអាមេរិកក្នុងគ្រាអាសន្នទៅវិញ។
លោក Rubio បានលើកឡើងដោយមានចម្ងល់ថា នៅពេលដែលអាមេរិកត្រូវការប្រើប្រាស់មូលដ្ឋានទ័ព ឬសុំបើកផ្លូវលើដែនអាកាសពីប្រទេសសមាជិកណាតូផ្សេងទៀតដើម្បីធ្វើប្រតិបត្តិការយោធា បែរជាត្រូវបានគេឆ្លើយថា «ទេ»។ លោកបានសង្កត់ធ្ងន់ថា បើស្ថានការណ៍នៅតែបែបនេះ តើអាមេរិកបន្តស្ថិតក្នុងបក្សសម្ព័ន្ធណាតូ ដើម្បីអ្វីទៀត? លោកចាត់ទុកថា ទំនាក់ទំនងនេះហាក់ដូចជា «ផ្លូវដែលមានតែមួយខ្សែ» ពោលគឺមានតែអាមេរិកដែលជួយគេ ប៉ុន្តែដល់ពេលអាមេរិកត្រូវការជំនួយវិញ បែរជាគ្មានអ្នកណាមកជួយទៅវិញ។ ទោះបីជាកន្លងមក លោកធ្លាប់ជាអ្នកគាំទ្រដ៏ខ្លាំងក្លាចំពោះណាតូក៏ដោយ ប៉ុន្តែលោកថាការសម្រេចចិត្តចុងក្រោយថាតើត្រូវបន្ត ឬបញ្ចប់ទំនាក់ទំនងនេះ គឺស្ថិតនៅលើលោកប្រធានាធិបតីតែម្នាក់គត់។
ដើមហេតុដែលនាំឲ្យមានការឈ្លោះប្រកែកគ្នាដ៏ធំនេះ គឺដោយសារតែប្រទេសមួយចំនួនដូចជា អ៊ីតាលី និងអេស្ប៉ាញ បានសម្រេចចិត្តបិទមិនឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ព និងដែនអាកាសរបស់ពួកគេឡើយ ដោយសារពួកគេមានការព្រួយបារម្ភថា សង្រ្គាមនេះអាចជារឿងខុសច្បាប់។ ទោះបីជាប្រទេសមហាអំណាចផ្សេងទៀតដូចជា អង់គ្លេស បារាំង និងអាល្លឺម៉ង់ បានជួយក្នុងកម្រិតតិចតួចត្រឹមតែការការពារខ្លួនក៏ដោយ ក៏លោក Rubio នៅតែយល់ថា វាគ្មានន័យឡើយក្នុងការដាក់ទ័ពអាមេរិកនៅតាមតំបន់ទាំងនោះ ប្រសិនបើទាហានទាំងនោះមិនអាចចេញធ្វើសកម្មភាពបាននៅពេលដែលអាមេរិកត្រូវការបំផុត៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


