ព័ត៌មានអន្ដរជាតិ
ត្រាំ ព្រមឈប់បាញ់២សប្តាហ៍ ជាមួយអ៊ីរ៉ង់ និងកំពុងពិនិត្យសំណើ១០ចំណុច ដើម្បីបញ្ចប់សង្គ្រាមជាស្ថាពរ
ទីបំផុត ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានយល់ព្រមលើបទឈប់បាញ់រយៈពេល២សប្តាហ៍ ជាមួយអ៊ីរ៉ង់ហើយ ហើយក៏កំពុងពិនិត្យលើសំណើរ១០ចំណុចរបស់ទីក្រុងតេហេរ៉ង់ដែរ ដើម្បីបញ្ចប់សង្គ្រាមជាស្ថាពរ។

ក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social នៅថ្ងៃពុធទី៨ខែមេសាឆ្នាំ២០២៦ (ពេលវេលានៅកម្ពុជា) ប្រមុខសេតវិមានរូបនេះសរសេរថា៖ «ខ្ញុំយល់ព្រមផ្អាកការទម្លាក់គ្រាប់បែក និងការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលពីរសប្តាហ៍។ នេះនឹងក្លាយជា បទឈប់បាញ់ ពីភាគីទាំងសងខាង!។ កិច្ចព្រមព្រៀងនេះគឺផ្អែកលើការពិភាក្សាជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif និងសេនាប្រមុខ Asim Munir»។
ស្របពេលជាមួយនឹងការប្រកាសបទឈប់បាញ់នេះ ប្រធានាធិបតីអាមេរិក ក៏បញ្ជាក់ដែរថា លោកបានទទួលសំណើ ១០ ចំណុចពីប្រទេសអ៊ីរ៉ង់ ហើយជឿជាក់ថា វាគឺជាមូលដ្ឋានដែលអាចយកទៅអនុវត្តបានសម្រាប់ការចរចាដើម្បីបញ្ចប់សង្គ្រាម។ ចំណុចចម្រូងចម្រាសស្ទើរតែទាំងអស់កាលពីពេលមុន ឥឡូវត្រូវបានយល់ព្រមហើយរវាងអាមេរិកនិងអ៊ីរ៉ង់ ប៉ុន្តែក្នុងរយៈពេលពីរសប្តាហ៍នេះ នឹងអនុញ្ញាតឲ្យកិច្ចព្រមព្រៀងត្រូវបានសម្រេចជាស្ថាពរ និងពេញលេញ។
សំណើ១០ចំណុចនោះរួមមាន៖
១. ការធានាថា អ៊ីរ៉ង់នឹងមិនត្រូវបានវាយប្រហារម្តងទៀតទេ។
២. ការបញ្ចប់សង្រ្គាមជាស្ថាពរ មិនមែនត្រឹមបទឈប់បាញ់។
៣. បញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់។
៤. លុបចោលរាល់ទណ្ឌកម្មរបស់អាមេរិកលើអ៊ីរ៉ង់។
៥. បញ្ឈប់ការវាយប្រហារក្នុងតំបន់ប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់។
៦. ជាការឆ្លើយតប អ៊ីរ៉ង់នឹងបើកច្រកសមុទ្រ Hormuz ឡើងវិញ។
៧. អ៊ីរ៉ង់នឹងកំណត់យកកម្រៃសេវា ២ លានដុល្លារ ក្នុងមួយនាវា។
៨. អ៊ីរ៉ង់នឹងបែងចែកប្រាក់ចំណូលទាំងនេះជាមួយប្រទេសអូម៉ង់។
៩. អ៊ីរ៉ង់នឹងចេញច្បាប់សម្រាប់ការធ្វើដំណើរដោយសុវត្ថិភាពតាមច្រក Hormuz។
១០. អ៊ីរ៉ង់នឹងប្រើប្រាស់ប្រាក់ចំណូលពីច្រក Hormuz សម្រាប់ការស្តារឡើងវិញ ជំនួសឲ្យការបង់សំណង។
នេះគឺជាដំណឹងល្អមួយសម្រាប់ពិភពលោក ដែលសង្ឃឹមថា ភ្លើងសង្គ្រាមមជ្ឈិមបូព៌ានឹងរលត់ ហើយវិបត្តិសេដ្ឋកិច្ចដែលបង្កឲ្យថ្លៃទំនិញនិងប្រេងឡើងថ្លៃ ក៏ត្រូវបញ្ចប់ដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


