Connect with us

ព័ត៌មានអន្ដរជាតិ

វីដេអូ​ស្តែង​ៗ​ មីស៊ីលអ៉ីស្រាអែល​បាញ់​អគារ​ទីភ្នាក់​ងារ​ព័ត៌មាន​ AP,​ Al-Jazeera​ ខ្ចេច​នៅហ្គាហ្សា

បានផុស

នៅ

ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​​របស់​អ៉ីស្រាអែល​​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​បាន​បំផ្លាញ​អគារខ្ពស់​ត្រដែត​មួយ​ដែល​ជាការិយាល័យ​ទី​ភ្នាក់​ងារ​​សារព័ត៌មាន​​អន្តរជាតិ Associated Press ការិយាល័យ​សារព័ត៌មាន Al-Jazeera និង​ការិយាល័យ​ក្រុម​ហ៊ុន​មួយ​ចំនួន​ទៀត​ខ្ចេច​​អស់​នៅ​ ហ្គាហ្សា ស្ទ្រីប។

ការ​វាយ​ប្រហារ​នេះ  ទី​ភ្នាក់​ងារ​សារព័ត៌មាន AP បាន​ហៅ​ថា​ជា«ការ​វាយ​ប្រហារ​ដ៏​រន្ធត់ និង​តក់​ស្លត់»។

បុគ្គលិក​ទាំង​អស់​នៅ​ក្នុង​អគារ​នោះ​ត្រូវ​​យោធា​អ៊ីស្រាអែល​ព្រមាន​តាម​ទូរសព្ទ​ឲ្យ​​ចេញ​ជា​បន្ទាន់​ដោយ​យក​សម្ភារៈសំខាន់​ៗ​​​​ទៅ​តាម​ខ្លួន​​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ពី​ព្រោះ​ពួក​គេ​នឹង​បំផ្លាញ​អគារ​នោះ។ ដូច​ការ​ព្រមាន​មែន បុគ្គលិក​ទាំង​អស់​ចេញ​ផុត​មិន​ទាន់​បាន​មួយ​ម៉ោង​ផង គ្រាប់​​មីស៊ីល​ទម្ងន់​ធ្ងន់​​បាន​បំ​ផ្ទុះ​​​អគារ​ដែល​កម្ពស់​១២​ជាន់​ដួល​បាក់​ស្រឹប​ដល់​ដី ខណៈ​អណ្តាត​ភ្លើង និង​ផ្សែង​ខ្មួល​ខ្មាញ់​ឡើង​លើ​អាកាស​កម្ពស់​រាប់​រាយ​ម៉ែត្រ។

ទោះ​​ជា​​​គ្មាន​នរណា​ម្នាក់​រង​របួស​​ ក៏​​​ការវាយ​ប្រហារអគារ​​ដូច​ជា​ផ្ទះ​ទី​២​របស់​អ្ន​ក​សារព័ត៌មាន​ ប្រៀប​ដូច​ជា​បង្កើតសករាជ​ថ្មី​នៃ​ទំនាក់​ទំនង​​អាក្រក់​សម្រាប់​យោធា​អ៊ីស្រាអែល និង​បណ្តាញសារព័ត៌មាន​អន្តរជាតិ។

ក្រុម​សារព័ត៌មាន​ឯករាជ្យ​បាន​ថ្កោល​ទោស​​ចំពោះ​ការ​វាយ​ប្រហារ​នេះ។ ពួក​គេ​បាន​ចោទ​យោធា​អ៊ីស្រាអែលដែល​បាន​​អះអាង​ថា អគារ​នោះ​ជា​កន្លែងក្រុម​សកម្ម​យុទ្ធហាម៉ាស ពី​ការ​ព្យាយាម​ត្រួត​ត្រា​​ឥត​ប្រណី​របស់​អ៊ីស្រាអែល​ទៅ​សកម្ម​ប្រយុទ្ធ​ហាម៉ាស។

មុន​ពេល​មីស៊ីល​បំផ្ទុះ​អគារ​នេះ ក្រុម​អ្នក​សារព័ត៌មាន​ AP ក៏​​ហៅ​ទូរសន្ទ​បន្ទាន់​ទៅ​អង្វរក​​ទាហាន​អ៊ីស្រាអែល រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស និង​ការិយាល័យ​នាយក​រដ្ឋ​មន្ត្រី ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ស្តាប់​ទេ​ដោយធ្វើ​ព្រងើយ និង​ប្រាប់​ថា គ្មាន​អ្វី​ត្រូវ​ធ្វើ​ទេ។

អគារ​នេះ​ត្រូវ​បាន​សារព័ត៌មាន​អន្តរជាតិ​ AP បាន​ធ្វើ​ជា​ការិយាល័យ​នៅ​​ជាន់​ខាងលើ​រយៈ​ពេល​១៥​ឆ្នាំ​ហើយ​។ បើ​ស្ថិត​នៅ​ពី​លើ​​គឺ​អាច​មើល​ទិដ្ឋភាព​ទូទៅ​​នៅ​តំបន់​ហ្គាហ្សា។

កាមេរ៉ា​របស់​ទី​ភ្នាក់​ងារ​សារព័ត៌មាន​​បាន​ថត​ផ្សាយ​បន្ត​ផ្ទាល់​២៤​ម៉ោងលើ​២៤​ម៉ោង​​ នៅ​ពេល​​គ្រាប់​រ៉ុក្កែត​របស់​សកម្ម​ប្រយុទ្ធ​វាយ​ប្រហារ​ទៅ​អ៊ីស្រាអែល និង​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​របស់​អ៊ីស្រាអែល​ទៅ​លើ​ទី​ក្រុង និង​តំបន់​ជុំ​វិញ​ទី​ក្រុង​តាំង​ពី​ដើម​សប្តាហ៍​មុន​មក។

វីដេអូ​មួយ​ដែល​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​សារព័ត៌មាន Al-Jazeera បាន​បង្ហាញ​ថា ម្ចាស់​អគារ​ឈ្មោះ Jawwad Mahdi បាន​​ហៅ​ទូរសន្ទ​ទៅ​អង្វរ​ដល់​មន្ត្រី​​អ៊ីស្រាអែល​ឲ្យ​រង់​ចាំ​១០​នាទី​ដើម្បី​ឲ្យ​អ្នក​សារព័ត៌មាន​ចូល​​យក​ទៅ​សម្ភារៈ​​នៅ​ខាង​ក្នុង​អគារ​ក៏ដូច​ជា​វត្ថុ​ចាំ​បាច់មុន​ពេល​មីស៊ីល​បាន​បំផ្ទុះអគារ​នោះ​ឡើង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៧ នាទីutes មុន

អភិបាលរាជធានីអមដំណើរ សម្តេចមហាមន្ត្រីចុះពិនិត្យទីតាំងពហុកីឡាដ្ឋាន មរតជាតិតេជោ ដើម្បីត្រៀមព្រះរាជពិធីព្រឹកស្អែក

សេចក្ដីជូនដំណឹង៥៣ នាទីutes មុន

Thaifex-Anuga Asia ២០២៥ ស្រូបទាញក្រុមហ៊ុនតាំងពិព័រណ៌អន្តរជាតិ និងពាណិជ្ជករជុំវិញពិភពលោក រុញច្រានកិច្ចព្រមព្រៀងអាជីវកម្មអន្តរជាតិយ៉ាងសកម្ម

ព័ត៌មានជាតិ៥៧ នាទីutes មុន

លោក​ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី អញ្ជើញ​សម្ពោធដាក់​ឱ្យប្រើប្រាស់​ សាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវខ្លោងទ្វារ និង សមិទ្ធផលនានា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ ហៅការ​​ប្រើ​ម៉ាស៊ីន​ចុះ​ហត្ថលេខា​របស់​ លោក ចូ បៃដិន ជារឿងអាស្រូវនយោបាយ​​ប្រវត្តិសាស្រ្ត​

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

សន្តិសុខសង្គម៥ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម