កីឡា
លោក ហេង សុឃន លើកទឹកចិត្តកីឡាករ កីឡាការិនី ហាត់ទាំងគុនខ្មែរ និងឃីកបុកស៊ីង ព្រោះទីផ្សារធំ
លោក ហេង សុឃន លើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់គួរហាត់ទាំងគុនខ្មែរ និងប្រភេទឃីកបុកស៊ីងផងដែរ ព្រោះបច្ចុប្បន្ននេះទីផ្សារប្រកួតមានច្រើន និងតម្លៃខ្លួនប្រកួតក៏ខ្ពស់ផងដែរ។

រូបភាពហ្វេសបុក លោក ហេង សុឃន
ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា លោក ហេង សុឃន បានឲ្យដឹងថា បច្ចុប្បន្ននេះទីផ្សារប្រកួតមានច្រើនទាំងក្នុងប្រទេស និងនៅឯក្រៅប្រទេសជាដើម។ ជាមួយគ្នានេះដែរកីឡាករ កីឡាការិនីបច្ចុប្បន្ននេះភាគច្រើនក៏មានជីវភាពធូរធារដែរ ដោយសារទីផ្សារប្រកួតច្រើនផង និងតម្លៃខ្លួនខ្ពស់ផង។

លោក ហេង សុឃន
ងាកទៅផ្សារឯក្រៅស្រុកវិញពិសេសខាងប្រភេទឃីកបុកស៊ីងគឺកីឡាករមានតម្លៃខ្លួនប្រកួតខ្ពស់ៗមែនទែន និងសំបូរកម្មវិធីប្រកួតទៅទៀត។ ដូច្នេះហើយលោកលើកទឹកចិត្តអ្នកដែលហ្វឹកហាត់ប្រដាល់រាល់ថ្ងៃនេះគួរហាត់ទាំងផ្នែកគុនខ្មែរ និងឃីកបុកស៊ីង ពិសេសខំប្រឹងពង្រឹងសមត្ថភាពឲ្យល្អ ខ្លាំងពិតប្រាកដនោះមិនខ្វះទីផ្សារប្រកួតនោះឡើយ។
កីឡាករទាំងអស់គួរចាប់ឱកាសដែលទីផ្សារកំពុងពេញនិយមនេះឲ្យបានដើម្បីកេរ្តិ៍ឈ្មោះ និងជីវភាពក្រុមគ្រួសារកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

រូបភាពហ្វេសបុក លោក ហេង សុឃន
បញ្ជាក់ដែរថា លោក ហេង សុឃន បច្ចុប្បន្ននេះជាប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា។ លោកក៏ជាបុគ្គលមានស្នាដៃមួយក្នុងវិស័យប្រដាល់ផងដែរទាំងផ្នែកគុនខ្មែរ និងឃីកបុកស៊ីង តាមរយៈការដឹកនាំដោយលោកផ្ទាល់ពីមុនដណ្ដើមមេដាយមាសជាច្រើនគ្រឿងនៅព្រឹត្តិការណ៍ស៊ីហ្គេម ឯប្រទេសវៀតណាម និងកម្ពុជា។ ក្រៅតែពីព្រឹត្តិការណ៍នេះហើយលោកក៏ធ្លាប់ដឹកនាំឲ្យឈ្នះមេដាយព្រឹត្តិការណ៍ជើងឯកអាស៊ី ជើងឯកអាស៊ីអាគ្នេយ៍ និងកម្មវិធីមួយចំនួនទៀត៕



រូបភាពហ្វេសបុក លោក ហេង សុឃន
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


