កីឡា
យុវជនឆ្នើម Yamal ថា ជំនួបអេស្ប៉ាញ និងបារាំង ជាពេលកាត់ក្តីអ្នកឈ្នះ Ballon d’Or
ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិ អេស្ប៉ាញ និង Barcelona យុវជន Lamine Yamal បាននិយាយយ៉ាងជឿជាក់មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Nations League នៅយប់រំលងអាធ្រាត្រថ្ងៃ ព្រហស្បតិ៍ ឈានចូលថ្ងៃ សុក្រ ទី ៦ រវាងអេស្ប៉ាញ និង បារាំង ហើយគេចាត់ទុកការប្រកួតនោះ ប្រៀបដូចជាការកាត់សេចក្តីអ្នកឈ្នះពាន Ballon d’Or រវាង រូបគេ និងកីឡាករ Ousmane Dembele។

ជាការពិត ការប្រជែងពាន Ballon d’Or ដែលជាពានឯកត្តជនកំពូលឆ្នាំ ២០២៥ នេះ កំពុងត្រូវបានគេវែកញែកខ្លាំងមែនទែន ដោយសារមានបេក្ខភាព ដែលសក្តិសមក្នុងការឈ្នះពាននេះច្រើន។ ទោះបីជាយ៉ាងណា យុវជន Yamal និង កីឡាករ Dembele ត្រូវបានគេលើកយកមកដេញដោលច្រើនជាងគេ ក្រោយ Yamal បង្ហាញសមត្ថភាពល្អខ្លាំងសឹងមិនគួរឱ្យជឿជាមួយ Barcelona ខណៈ Dembele វិញ ទើបតែជួយឱ្យ Paris Saint-Germain ឈ្នះពាន Champions League ថ្មីៗ។

Yamal បានឆ្លើយតបចំពោះសំណួររបស់អ្នកសារព័ត៌មាន ដែលបានសួរអំពីការប្រជែងពានបាល់មាសរវាងគាត់ និង Dembele មុនការប្រកួតរវាង អេស្ប៉ាញ និង បារាំង យ៉ាងដូច្នេះថា៖ «សម្រាប់ខ្ញុំ កីឡាករល្អបំផុត គឺត្រូវតែបង្ហាញសមត្ថភាពល្អពេញមួយឆ្នាំ ប៉ុន្តែគ្រប់គ្នា អាចយល់ឃើញទៅតាមគំនិតរៀងៗខ្លួន។ ខ្ញុំជឿជាក់ ថា ពួកយើងនឹងឈ្នះនៅថ្ងៃ ព្រហស្បតិ៍ នេះ ប៉ុន្តែមិនថា ពួកយើងឈ្នះ ឬក៏អត់ទេ គឺខ្ញុំនឹងបោះឆ្នោតឱ្យកីឡាករ ដែលលេងល្អពេញមួយឆ្នាំ»។
យុវជនសញ្ជាតិ អេស្ប៉ាញ វ័យ ១៧ ឆ្នាំរូបនេះបានបន្តទៀតថា៖ «ប្រសិនបើថ្ងៃ ព្រហស្បតិ៍ វាមិនមែនសម្រាប់ខ្ញុំ ឬ Dembele ទេ តើនរណា ដែលអ្នកនឹងបោះឆ្នោតឱ្យ? អ្នកបោះឆ្នោតឱ្យនរណាម្នាក់ ដែលលេងល្អកាលពីវគ្គផ្តាច់ព្រ័ត្រ UCL? សម្រាប់ខ្ញុំ វាគឺអាស្រ័យលើកីឡាករណា ដែលល្អពេញមួយឆ្នាំ ប៉ុន្តែប្រសិនបើអ្នកទាំងអស់គ្នាចង់ឱ្យសម្រេចគ្រប់យ៉ាងនៅថ្ងៃ ព្រហស្បតិ៍នេះ តោះលេងអ៊ីចឹងទៅ»។
គួរបញ្ជាក់ថា ការប្រកាសអ្នកឈ្នះពាន Ballon d’Or ឆ្នាំ ២០២៥ នឹងធ្វើឡើងនៅទីក្រុង ប៉ារីស ប្រទេស បារាំង ថ្ងៃទី ២២ ខែ កញ្ញា៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ ESPN

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ