ព័ត៌មានជាតិ
អាជ្ញាធរអប្សរាហាមដាច់ខាត ទេសចរគូសវាសអក្សរផ្សេងៗលើផ្ទាំងប្រាសាទបុរាណតំបន់អង្គរ
បើតាមលោក ឡុង កុសល អគ្គនាយក និងជាអ្នកនាំពាក្យឲ្យអាជ្ញាធរជាតិអប្សរាបានថ្លែងថា អាជ្ញាធរអប្សរាបានចាត់វិធានការគ្រប់គ្រងលើសកម្មភាព ការគូសវាសជាស្លាកស្នាមឬចារជាអក្សរផ្សេងៗនៅលើផ្ទាំងប្រាសាទបុរាណនៅតំបន់អង្គរ ដែលមានតម្លៃជាសាកលសម្រាប់មនុស្សជាតិ។

ថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន ក្នុងដំណើរទស្សនកិច្ចទៅតំបន់បេតិកភណ្ឌនៅខេត្តសៀមរាប លោក ឡុង កុសល បានបញ្ជាក់ថា កន្លងទៅមានទេសចរមួយចំនួនបានសរសេរអក្សរផ្សេងៗនៅលើផ្ទាំងថ្មប្រាសាទ ដែលនាំឲ្យខូចខាតប៉ះពាល់ដល់តម្លៃនៃប្រាសាទបុរាណ ដែលត្រូវបានការពារដោយអង្គការយូណេស្កូ។

លោកថ្លែងដោយកត់សម្គាល់ថា ការគូសវាសជាអក្សរផ្សេងៗនៅលើផ្ទាំងថ្មប្រាសាទពីភ្ញៀវទេសចរមួយចំនួន អាចមកពីពួកគេចង់បន្សល់ទុកនូវអនុស្សាវរីយ ដែលបានមកកម្សាន្តទីបុរាណដ្ឋានដ៏ល្បីល្បាញបំផុតរបស់ពិភពលោក។
រហូតមកដល់ពេលនេះ អាជ្ញាធរបានរៀបចំជាឯកសារដើម្បីសិក្សាការគូសវាសនេះ កើតឡើងតាំងពីពេលណាមក ហើយដើម្បីការពារសម្បត្តិបេតិកភណ្ឌដែលមានតម្លៃជាសាកលនេះ អាជ្ញាធរបានរឹតបន្តឹងការគ្រប់គ្រង និងហាមឃាត់ដាច់ខាតមិនឲ្យមានសកម្មភាពឆ្គាំឆ្គងនេះកើតមានទៀតទេ៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន