Connect with us

ព័ត៌មានអន្ដរជាតិ

មេ​ដឹក​នាំ​អ៉ីស្រាអែល​អះ​អាង​ថា​ ការ​​វាយប្រហារ​៩​ថ្ងៃ​ធ្វើ​​ឲ្យ​ក្រុម​ហាម៉ាស​បង្កើត​ឡើង​វិញ​រាប់​ឆ្នាំ​

បានផុស

នៅ

លោក​នាយក​រដ្ឋ​មន្ត្រី​អ៉ីស្រាអែល Benjamin Netanyahu បាន​និយាយថា ការ​​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​​ដោយ​ទម្លាក់​គ្រាប់​បែក​រយៈ​ពេល​៩​ងថ្ងៃ​​ជាប់​គ្នា​​កន្លង​ទៅ​នេះ​​លើ​តំបន់​ហ្គាហ្សា​ធ្វើ​ឲ្យ​ក្រុម​ហាម៉ាស​ត្រូវ​បាន​បង្កើត​ឡើង​វិញ​រាប់​ឆ្នាំ​ឯណោះ។

កម្មករ​កសិដ្ឋាន​​បរទេស​២​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​គ្រាប់​រ៉ុក្កែត​របស់​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​ចូល​ទៅ​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​អ៉ីស្រាអែល​កាល​ពី​ថ្ងៃ​អង្គារ៍។ ចំណែក​អ៉ីស្រាអែល​នៅ​តែ​បន្ត​​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​លើ​តំបន់​ហ្គាហ្សា ហើយ​នៅ​តំបន់​វេសប៊ែង ហោច​ណាស់​ជន​ជាតិ​ប៉ាឡេស្ទីន​​៣​នាក់ត្រូវ​បាន​ប៉ូលិស​អ៉ីស្រាអែល​សម្លាប់​កំឡុង​ពេល​ធ្វើ​ការ​តវ៉ា​នៅ​ជិត​ Ramallah។

លោក Benjamin Netanyahu
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ច​ខិត​ខំ​ប្រឹង​ការ​ទូត​​ដើម្បី​បញ្ឈប់​ហិង្សា​​ដំណើរ​ការ​​ជោគជ័យ​តិច​តួច​ប៉ុណ្ណោះ។ ប្រទេស​បារាំង​បាន​ដាក់​ចេញ​នូវ​សេចក្តី​ព្រាង​ដំណោះ​ស្រាយ​​​ជា​មួយ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ ដោយ​មាន​សហសម្រប​សម្រួល​ពី​ប្រទេស​អេហ្ស៊ីប និង​ហ្សក់ដានី​ដើម្បី​អំពាវ​នាវ​ឲ្យ​មាន​កិច្ច​ឈប់​បាញ់​គ្នា។

នៅ​ព្រឹក​ថ្ងៃ​អង្គារ៍ អ៉ីស្រាអែល​​បាន​បើកច្រក​ព្រំ​ដែន​​ចូល​ក្នុង​តំបន់​ហ្គាហ្សា​​បាន​រយៈ​ពេល​ខ្លី​ដើម្បី​អនុញ្ញាត​ឲ្យ​ក្បួន​ជំនួយ​ចូល។ ទោះ​បី​ជា​យ៉ាង​ណា ច្រក​ត្រូវ​បាន​បិទ​វិញ បន្ទាប់​ពីមាន​ការ​ផ្ទុះ​អាវុធ និង​គ្រាប់​រ៉ុក្កែត​ប៉ាឡេស្ទីន។

តើ​លោក Netanyahu និយាយ​អ្វី?

លោក​នាយក​រដ្ឋ​មន្ត្រី Netanyahu និយាយ​ថា ហាម៉ាស ដែល​ជា​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​​ដែល​គ្រប់​គ្រង​តំបន់​ហ្គាហ្សា មាន​ឥរិយាបថ​ហួស​ពី​ការ​រំពឹង​ទុក និង​ថា ប្រតិបត្តិការ​នៅ​តែ​បន្ត​​បរាប​ណា​ខ្លួន​មិន​ទាន់​ស្តារ​​ភាព​ស្ងប់​ស្ងាត់​ឲ្យ​ពលរដ្ឋ​អ៉ីស្រាអែល​ទាំង​អស់។

យោង​តាម​ក្រសួង​សុខាភិបាល​ហ្គាហ្សា​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោចណាស់​​ជន​ជាតិ​ប៉ាឡេស្ទីន​២១៥​នាក់​ត្រូវ​បាន​សម្លាប់​ក្នុ​ង​នោះ​ស្ត្រី​និង​កុមារ​ប្រហែល​១០០​នាក់​នៅ​ហ្គាហ្សា។ ចំណែក​នៅ​អ៉ីស្រាអែល​មាន​មនុស្ស​១២​នាក់​បាន​​ស្លាប់ ក្នុង​នោះ​មាន​កុមារ​២​នាក់​។

នៅ​ថ្ងៃ​អង្គការ​អ៉ីស្រាអែល​បាន​និយាយ​ថា ហោច​ណាស់ សកម្មប្រយុទ្ធ​១៥០​នាក់​ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ហ្គាហ្សា។ ចំណែក​ក្រុម​ហាម៉ាស​មិន​បាន​បង្ហាញ​តួលេខ​នៃ​ការ​ស្លាប់​​របស់​ខ្លួន​ឡើយ។ អ៉ីស្រាអែល​បាន​ប៉ាន់​ស្មាន​ថា ការ​ចាប់​ផ្តើម​ជម្លោះ ក្រុម​សកម្ម​ប្រយុទ្ធ​​ប៉ាឡេស្ទីន​ទាំង​ពីរ​មាន​ឃ្លាំង​ផ្ទុក​អាវុធ​ប្រហែល​ជា​រ៉ុក្កែត​១២០០០​គ្រាប់​​នៅ​ហ្គាហ្សា។

តើ​មាន​អ្វី​កើត​ឡើង​នៅ​វេសប៊ែង?

ពលរដ្ឋ​ប៉ាឡេស្ទីន​ជា​ច្រើន​នៅ​តំបន់​វេសប៊ែង និង​យេរ៉ូសាឡឹម​ខាង​កើត​​​ដែល​ត្រូវ​បាន​ត្រួត​ត្រា​​បាន​​ផ្ទុះ​ឡើង​ការ​តវ៉ា​ទ្រង់​ទ្រាយ​ធំប្រឆាំង​នឹង​ការ​ទម្លាក់​គ្រាប់​បែក​របស់​អ៉ីស្រាអែល​លើ​តំបន់​ហ្គាហ្សា។ តំបន់​ជា​ច្រើន​នៅ​អ៉ីស្រាអែល​ដែល​មាន​ជន​ជាតិ​អារ៉ាប់​ភាគ​ច្រើន​ក៏​ចូល​រួម​បាតុកម្ម​ដែរ។

សេវាកម្ម​សាធារណៈ សាលា​រៀន និង​អាជីវកម្ម​ជា​ច្រើន​ត្រូវ​បាន​បិទ។

ការ​ប៉ះទង្គិច​គ្នា​ជា​ច្រើន​កន្លែង។ នៅ​ទី​ប្រជុំ​ជន Ramallah នៃ​វេសប៊ែង ប៉ូលិស​អ៉ីស្រាអែល​និយាយ​ថា ពួក​គេ​បាន​បង្ក្រាប និង​​​​រង​ការ​វាយ​ប្រហារ​វិញ​កំឡុង​ពេល​កូដកម្ម។ ក្រសួង​សុខាភិបាល​ឲ្យដឹង​ថា ពលរដ្ឋ​ប៉ាឡេស្ទីន​៣​នាក់​ត្រូវ​បានសម្លាប់​នៅ​នឹង​កន្លែង និង​របួស​ច្រើន​នាក់។

តើ​មាន​អ្វី​កើត​ឡើង​នៅ​តំបន់​ព្រំ​ដែន?

នៅ​ព្រឹក​ថ្ងៃ​អង្គារ៍ អ៉ីស្រាអែល​បាន​​បើក​ព្រំដែន Kerem Shalom ដើម្បី​អនុញ្ញាត​ឲ្យ​ជំនួយ​ចូល​តំបន់​ហ្គាហ្សា។ អង្គការ​សហ​ប្រជា​ជាតិ​បាន​ស្វាគមន៍​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ ប៉ុន្តែ​ក៏​បាន​ជំរុញ​ឲ្យ​អ៉ីស្រាអែល​បើក​ច្រក​សំខាន់ Erez ដែរ ដែល​អាច​ផ្តល់​​​ឲ្យ​បុគ្គលិក​មនុស្ស​ធម៌ ក៏​ដូច​ជា​ជំនួយ​ផ្សេង​ៗ​បាន​ចូល​ទៅ។

ទោះ​បី​ជា​យ៉ាង​ណា ក្បួន​រថយន្ត​ដឹក​ជំនួយ​ចូល​តំបន់​ហ្គាហ្សា ក៏​ស្រាប់​តែ​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​បាន​បាញ់​គ្រាប់​ត្បាល់​ទៅ​លើ​តំបន់​នោះ។ ជន​ជាតិ​ថៃ​ពីរ​នាក់​ដែល​ធ្វើ​ការ​នៅ​កសិដ្ឋាន​​​មួយ​ចម្ងាយ​​១៤គីឡូម៉ែត្រ​ពី​ព្រំ​ដែន​ត្រូវ​បាន​សម្លាប់។​ ជា​លទ្ធផល អ៉ីស្រាអែល​បាន​បិទច្រក​នោះ​វិញ។

ជា​មួយ​គ្នា​នេះ ច្រក​ព្រំ​ដែន​ Rafah ជា​មួយ​ប្រទេស​អេហ្ស៊ីប ដែល​ជា​ច្រក​តែ​មួយ​គត់​ចូល​ទៅ​តំបន់​ហ្គាហ្សា​មិន​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​អ៉ីស្រាអែល​ទេ។ ក្បួន​រថយន្ត​ដាច់​ដោយ​ឡែន​១៥​គ្រឿង​បាន​ដឹក​ប្រេង​ឥន្ទនៈ និង​ចំណី​អាហារ​ ក៏​ដូច​ជា​វេជ្ជសាស្ត្រ​ចូល​ទៅ​តំបន់​ហ្គាហ្សា។

ទី​ភ្នាក់​ងារ​មនុស្សធម៌​អង្គការ​សហ​ប្រជា​ជាតិ Ocha បាន​និយាយ​ថា មនុស្ស​៥២០០០​នាក់​នៅ​ហ្គាហ្សាត្រូវ​បាន​ជម្លៀស​ចេញ ក្នុង​នោះ​មាន​៤៧០០០​នាក់​ភៀស​ខ្លួន​ទៅ​សាលា​រៀន UN៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម