ព័ត៌មានអន្ដរជាតិ
ប្រសើរណាស់! អឺរ៉ុប អនុម័តចាក់វ៉ាក់សាំង Pfizer-BioNTech ដល់កុមារអាយុ ១២ ទៅ ១៥ ឆ្នាំ
ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) កាលពីថ្ងៃសុក្រ បានអនុញ្ញាតឲ្យចាក់វ៉ាក់សាំង Pfizer-BioNTech ចំពោះកុមារដែលមានអាយុ ១២ និង ១៥ ឆ្នាំ ។
លោក Marco Cavaleri ប្រធានក្រុមយុទ្ធសាស្ត្រវ៉ាក់សាំងរបស់ EMA បាននិយាយនៅឯសន្និសីទកាសែតមួយ ក្នុងទីក្រុង ព្រុចសែល ថា “គណៈកម្មាធិការឱសថរបស់ EMA បានយល់ព្រមក្នុងការប្រើវ៉ាក់សាំង Pfizer-BioNTech សម្រាប់មនុស្សវ័យជំទង់ពី ១២ ទៅ ១៥ ឆ្នាំ” ។
លោកបានពន្យល់ថា ការសាកល្បងព្យាបាលដោយមានការចូលរួម ពីមនុស្សវ័យជំទង់ជាង ២,០០០ នាក់ បានបង្ហាញពីការឆ្លើយតបដែលមានភាពស្រដៀងគ្នា ឬប្រសើរជាងប្រព័ន្ធភាពស៊ាំ បើប្រៀបធៀបនឹងមនុស្សវ័យក្មេងផ្សេងទៀត ហើយផលប៉ះពាល់ក៏ស្រាល ធៀបនឹងមនុស្សវ័យជំទង់ដទៃទៀត បន្ទាប់ពីចាក់វ៉ាក់សាំង ។
ទន្ទឹមនោះ យោងតាមអនុសាសន៍របស់និយតករឱសថ សហភាពអឺរ៉ុបបានឲ្យដឹងថា គណៈកម្មការអឺរ៉ុប ក៏នឹងកែប្រែអាជ្ញាប័ណ្ណទីផ្សារ នៃការចាក់វ៉ាក់សាំងនេះ ដោយផ្លាស់ប្តូរអាយុចាក់ ដល់មនុស្សវ័យក្មេងបំផុតពី ១២ ឆ្នាំទៅ ១៦ ឆ្នាំ ផងដែរ ។
ផ្អែកលើសេចក្តីសម្រេចនេះ ប្រជាជាតិក្នុងសហភាពអឺរ៉ុប នឹងមានសេរីភាពក្នុងការសម្រេចថាតើ ត្រូវពន្យារយុទ្ធនាការចាក់វ៉ាក់សាំងដល់ក្មេងជំទង់ ឬក៏យ៉ាងណាដោយខ្លួនឯង ។
គួរបញ្ជាក់ថា វ៉ាក់សាំង Pfizer-BioNTech គឺជាវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដំបូងបង្អស់ ដែលត្រូវបានអនុញ្ញាតនៅសហភាពអឺរ៉ុប សម្រាប់ការចាក់ដល់មនុស្សវ័យជំទង់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ប្រទេសអាស៊ានមួយនេះអនុញ្ញាតប្រើវ៉ាក់សាំង Pfizer បន្ទាន់ដល់ក្មេងអាយុ ១២-១៥ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


