កូវីដ-១៩
វីដេអូថ្មី៖ សាកសពអ្នកស្លាប់ដោយសារកូវីដ អណ្តែតមកទើរនៅច្រាំងទន្លេ ឥណ្ឌា ត្រូវសត្វឆ្កែ ស៊ីជាចំណី
វីដេអូដ៏គួរឲ្យញញើត បានបង្ហាញសត្វឆ្កែអនាថា កំពុងស៊ីសាកសពមនុស្សដែលអណ្តែតមកទើរនៅច្រាំងទន្លេឥណ្ឌា ខណៈទីតាំងបូជាសព កំពុងរងបន្ទុកដោយសារតែវិបត្តិកូវីដ-១៩។

សាកសព ដែលមានខ្លះត្រូវភ្លើងឆេះអស់ពាក់កណ្តាល បានអណ្តែតមកទើរនៅច្រាំងទន្លេ Bhagirathi ក្នុងក្រុង Uttarkashi នៃរដ្ឋ Uttrakhand។

អ្នកស្រុកម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា គាត់កំពុងគូរគំនូរនៅមាត់ទន្លេ ស្រាប់តែគាត់បាន ឃើញសត្វឆ្កែទាំងនោះកំពុង ស៊ីសាកសព។

បុរសរូបនេះ បានអំពាវនាវដល់រដ្ឋាភិបាលក្នុងតំបន់ឲ្យជួយដោះស្រាយជាមួយសាកសពទាំងនេះ។ គាត់បានប្រាប់ទូរទស្សន៍ NDTV ថា “ខ្ញុំមានអារម្មណ៍ថា វាជាការស្លាប់របស់មនុស្សជាតិ”។

ទោះបីជាអត្រាឆ្លងរបស់ប្រទេសឥណ្ឌាបានធ្លាក់ចុះ ចាប់តាំងពីបានឈានដល់កំពូលកាលពីដើមខែឧសភាក៏ដោយ ប៉ុន្តែករណីប្រចាំថ្ងៃបានកើនលើស ១២៧,០០០ករណី កាលពីថ្ងៃចន្ទ ហើយចំនួនអ្នកស្លាប់ប្រចាំថ្ងៃជាមធ្យមក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះគឺ ៣,៥០០នាក់៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ វីដេអូស្តែងៗ ថតជាប់ពលរដ្ឋឥណ្ឌា ទម្លាក់សពអ្នកជំងឺកូវីដ ពីលើស្ពានចូលទន្លេ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង