ព័ត៌មានអន្ដរជាតិ
ថៃចាប់ផ្តើមបារម្ភពីវីរុសកូនកាត់ដែលរកឃើញនៅវៀតណាម
វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីដែលជាប្រភេទកូនកាត់ចូលគ្នារវាងវីរុសបំប្លែងខ្លួនឥណ្ឌា និងអង់គ្លេសដែលបានរកឃើញនៅប្រទេសវៀតណាមថ្មីៗនេះបានធ្វើឲ្យអ្នកជំនាញថៃព្រមាន និងសម្តែងការព្រួយបារម្ភពីលទ្ធភាពដែលវាចូលដល់ប្រទេសថៃ។
លោក Wasun Chantratita ប្រធានមជ្ឈមណ្ឌលវេជ្ជសាស្ត្ររោគឆ្លងនៅមន្ទីរពេទ្យ Ramathibodi Hospital នៃសាកលវិទ្យាល័យ Mahidol University បាននិយាយថា វីរុសបំប្លែងខ្លួនកូនកាត់អាចលេចមុខនៅប្រទេសថៃ ជាពិសេសកម្មករនៅការដ្ឋានសំណង់ ខណៈវីរុសបំប្លែងខ្លួនពីរប្រភេទកន្លងមករកឃើញនៅការដ្ឋានសំណង់។

ទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិត Wasun បានបន្ថែមថា ការសិក្សាបន្ថែមទៀតត្រូវបានធ្វើមុនសេចក្តីសន្និដ្ឋានជាក់លាក់ណាមួយត្រូវបានធ្វើឡើង។
អ្នកឯកទេសជំងឺឆ្លងបានធ្វើការអត្ថាធិប្បាយបែបនេះ បន្ទាប់ពីក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា វៀតណាមបានរកឃើញវីរុសបំប្លែងខ្លួនកូនកាត់ថ្មីនេះដែលគ្រោះថ្នាក់ខ្លាំង។
មន្ត្រីសុខាភិបាលវៀតណាមបាននិយាយថា ការធ្វើតេស្តនៅមន្ទីរពិសោធបានបង្ហាញពីវីរុសកូនកាត់នេះដែលអាចមានលទ្ធភាពឆ្លងខ្លាំងតាមរយៈខ្យល់អាកាសជាងវីរុសផ្សេងៗទៀត។
ទោះបីជាយ៉ាងណា ព័ត៌មាននៃវីរុសកូនកាត់ណាមួយនៅប្រទេសថៃមិនទាន់មានលេចឡើងទេ។

លោកវេជ្ជបណ្ឌិត Wasun បន្តថា ហ្សែនរបស់វីរុសកូនកាត់នេះត្រូវការដាក់លេខកូដដើម្បីអាចសិក្សាស្វែងយល់បន្ថែមទៀតអំពីចរឹតលក្ខណៈរបស់វា។
លោកបន្ថែមថា វាអាចត្រូវបានសន្មត់ថា វីរុសកូនកាត់នឹងមានការផ្លាស់ប្តូរនៅពេលមានទំហំ N501Y ដូចវីរុសបំប្លែងខ្លួន Kent ដែលកំពុងកើនឡើងនូវសមត្ថភាពរបស់ខ្លួនសម្រាប់ការឆ្លងកាន់តែខ្ពស់ដែលមានន័យថា វាអាចចូលទៅក្នុងកោសិកាមនុស្សកាន់តែស្រួល។ ការកើនឡើងនៃ L452R របស់វីរុសបំប្លែងខ្លួនឥណ្ឌាបានធ្វើឲ្យវីរុសនេះអាចគេចផុតពីប្រព័ន្ធភាពស៊ាំការពាររបស់មនុស្ស។
លោកថា ៖«បើទោះជាវីរុសកូនកាត់លេចមុខឡើង វាជាការលាយចូលគ្នារវាងវីរុសអង់គ្លេស និងឥណ្ឌា ដែលបច្ចុប្បន្ននេះវ៉ាក់សាំងនៅតែមានប្រសិទ្ធភាពការពារបាន។ មិនដូចវីរុសអាហ្វ្រិកទេ វីរុសបំប្លែងខ្លួនឥណ្ឌា និងអង់គ្លេសអត់កាត់បន្ថយប្រសិទ្ធភាពវ៉ាក់សាំងឡើយ»៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


