Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះសង្ឃរាអាត្លង់ទិចខ្លាំងបំផុតក្នុងឆ្នាំនេះវាយប្រហារដីគោក

បានផុស

នៅ

ព្យុះសង្ឃរា Iota បានបង្កឲ្យមានការបាក់ដីនៅក្នុងប្រទេស នីការ៉ាហ្គូ, ពីរសប្តាហ៍បន្ទាប់ពីព្យុះដ៏សាហាវមួយទៀតបានវាយប្រហារ។

មជ្ឈមណ្ឌលព្យុះជាតិអាមេរិក (NHC) បាននិយាយថា ព្យុះនេះបានឆ្លងកាត់ឆ្នេរសមុទ្រកាលពីល្ងាចថ្ងៃចន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅសមុទ្រ ព្យុះនេះបានបង្កើនកម្លាំងដល់ព្យុះប្រភេទ៥មុនពេលបង្កឲ្យមានការបាក់ដីជាមួយកម្លាំងខ្យល់អតិបរមារហូតដល់២៦០គីឡូម៉ែត្រក្នុងមួយម៉ោង។

នៅពេលវាយប្រហារប្រទេសនីការ៉ាហ្គួ វាបានចុះខ្សោយទៅជាព្យុះប្រភេទ៤ប៉ុន្តែ NHC និយា​យថា វានៅតែមានគ្រោះថ្នាក់ខ្លាំងណាស់។

ទីភ្នាក់ងារនេះបានព្រមានពីខ្យល់បក់ខ្លាំង រលកសមុទ្រខ្ពស់ៗនិងភ្លៀងធ្លាក់ឥតឈប់ឈរ។

លោកប្រធានាធិបតី Juan Orlando Hernández នៃប្រទេសជិតខាងគឺហុងឌូរ៉ាសបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុននេះថា “អ្វីដែលកាន់តែខិតមកជិតគឺជាគ្រាប់បែកមួយ”។

Iota គឺជាព្យុះសង្ឃរាអាត្លង់ទិចខ្លាំងបំផុតក្នុងឆ្នាំនេះហើយជាព្យុះសង្ឃរាទី២ក្នុងខែវិច្ឆិកាដែលបានឈានដល់ប្រភេទទី៥ខណៈព្យុះសង្ឃរាប្រភេទនេះចុងក្រោយបំផុតគឺនៅក្នុងឆ្នាំ១៩៣២។

ប្រទេសហុងឌូរ៉ាស ហ្គាតេម៉ាឡានិងនីការ៉ាហ្គួបានជម្លៀសប្រជាជនដែលរស់នៅក្នុងតំបន់ទំនាបនិងក្បែរទន្លេក្នុងតំបន់ឆ្នេរអាត្លង់ទិចដែលព្យុះ Iota ត្រូវបានគេរំពឹងថានឹងវាយប្រហារ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម