ព័ត៌មានអន្ដរជាតិ
ក្រោយអស់តំណែង លោក Netanyahu ប្តេជ្ញាផ្តួលរំលំរដ្ឋាភិបាលចម្រុះថ្មី ហើយត្រៀមវិលមករកអំណាចវិញ
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យបានប្តេជ្ញាថា នឹងធ្វើការដើម្បីទម្លាក់រដ្ឋាភិបាលចម្រុះថ្មីវិញ បន្ទាប់ពីត្រូវបានបញ្ចប់តំណែង ក្រោយក្រុមគណបក្សប្រឆាំង ទទួលបានជោគជ័យ ក្នុងការបោះឆ្នោតរដ្ឋសភា ។

លោក Netanyahu បានព្យាករណ៍ថា រដ្ឋាភិបាលនាពេលខាងមុខ នឹងចុះខ្សោយចំពោះបញ្ហាខាងក្រៅ រួមទាំងមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងសម្ពាធដែលអាចកើតមានរបស់អាមេរិក ក្នុងការធ្វើសម្បទានដល់ប្រជាជនប៉ាឡេស្ទីន ។
រដ្ឋាភិបាលចម្រុះថ្មីនៅអ៊ីស្រាអែល ត្រូវបានគេមើលឃើញថាជាការផ្លាស់ប្តូរដ៏ធំមួយ ព្រោះវាជាការបញ្ចប់អំណាចរយៈពេល ១២ ឆ្នាំសម្រាប់លោក Netanyahu ។

ទន្ទឹមនោះលោក Netanyahu ក៏បានរិះគន់មេដឹកនាំគណបក្សស្ដាំនិយម Yamina គឺលោក Bennett ពីបទរំលោភការសន្យា ដែលលោកបានសន្យាថានឹងមិនចូលរួម ជាមួយរដ្ឋាភិបាលគណបក្សអ៊ីស្រាអែល និងក្រុមឆ្វេងនិយម ។
គួរបញ្ជាក់ថា ក្រោយការបាត់បង់អំណាចនេះ លោក Netanyahu កំពុងប្រឈមមុខនឹងការកាត់ក្តី ពីបទពុករលួយ និងរំលោភលើសេចក្តីទុកចិត្ត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ទីបំផុត សម្ព័ន្ធចម្រុះអ៉ីស្រាអែលបានការគាំទ្រពីសភាបញ្ចប់អំណាចលោក Netanyahu
ចុចអាន ៖ លោក ចូ បៃដិន អបអរនាយករដ្ឋមន្ត្រីអ៉ីស្រាអែលភ្លាម លោក Bennett ឆ្លើយតបភ្លាម
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


