ព័ត៌មានអន្ដរជាតិ
ក្ដៅៗ វៀតណាម សម្រេចពន្យារព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣១ រហូតដល់ឆ្នាំក្រោយ
ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី ៣១ ដែលគ្រោងនឹងធ្វើនៅប្រទេសវៀតណាម ក្នុងឆ្នាំនេះ ត្រូវបានពន្យារពេលរហូតដល់ឆ្នាំក្រោយ ចំពេលមានក្តីបារម្ភអំពីជំងឺកូវីដ ១៩ ។
គណៈកម្មាធិការអូឡាំពិកវៀតណាម បានដាក់សំណើទៅគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាអាស៊ីអាគ្នេយ៍ ដើម្បីពន្យាពេលព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសនេះ ដល់ខែកក្កដា ឆ្នាំ ២០២២ ។

គួររំឭកថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) គ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកា និងធ្នូ ឆ្នាំនេះនៅទីក្រុងហាណូយ ប្រទេសវៀតណាម ។
ចាប់តាំងពីខែមេសា ចំនួនករណីឆ្លងជំងឺកូវីដ ១៩ នៅវៀតណាម មានច្រើនជាង ៣ ដង ពោលមានដល់ជាង ៩,០០០ ករណី ទោះបីមានកម្រិតទាប បើប្រៀបធៀបទៅនឹងប្រទេសជិតខាង នៅអាស៊ីអាគ្នេយ៍ភាគច្រើនក៏ដោយ ប៉ុន្តែអត្រាចាក់វ៉ាក់សាំងនៅវៀតណាមទាបបំផុត នៅក្នុងតំបន់ និងទាបបំផុតនៅអាស៊ី ។

ទន្ទឹមនោះ ប្រទេសនេះក៏កំពុងផ្ទុះព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍នាពេលថ្មីៗនេះផងដែរ នៅខេត្ត Bac Giang ខេត្ត Bac Ninh ទីក្រុងហូជីមិញ និងខេត្ត Ha Tinh ជាដើម ។
គិតត្រឹមពេលនេះ ប្រទេសវៀតណាម មានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១០,៨៨១ ករណី និងមានអ្នកស្លាប់ ៥៩ នាក់ ខណៈមានអ្នកជាសះស្បើយ ៤,២៣៦ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Laotian Times
ចុចអាន ៖ ប្រុងប្រយ័ត្ន! វៀតណាម កំពុងជួបព្យុះ និងព្រមានពីការបាក់ដី ទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


