ព័ត៌មានអន្ដរជាតិ
ផ្ទុះវិញហើយ អ៊ីស្រាអែល កំពុងជួបរលកឆ្លងវីរុសបំប្លែងខ្លួនឥណ្ឌា
អ៊ីស្រាអែលកំពុងបង្កើនវិធានការណ៍ប្រឆាំងនឹងជំងឺកូវីដ ១៩ ឡើងវិញ ចំពេលមានការកើនឡើងនៃករណីឆ្លង វីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ។
មន្ត្រីសុខាភិបាលបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ១២៥ ករណីកាលពីថ្ងៃអង្គារ ហើយវាជាលើកទីមួយក្នុងរយៈពេល ២ ខែ សម្រាប់ករណីឆ្លងមានលើសពី ១០០ ករណី ខណៈ ៧០ ភាគរយនៃករណីឆ្លងថ្មីគឺជាវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ។
ទន្ទឹមនោះ រដ្ឋាភិបាលអ៊ីស្រាអែលកំពុងជំរុញឲ្យប្រជាជន ចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ទៅបរទេស ក៏ដូចជាអំពាវនាវដល់ឪពុកម្តាយអនុញ្ញាតឲ្យកូនរបស់ពួកគេ ដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំទទួលការចាក់វ៉ាក់សាំង ។
ចំណែកប្រធានក្រុមប្រឹក្សាជំនាញផ្ដល់យោបល់ជាតិជំងឺកូវីដ ១៩ អ៊ីស្រាអែល លោក Ran Balicer បាននិយាយថា “ខ្ញុំគិតថា នៅពេលអត្រានៃរោគរាតត្បាតនៅប្រទេសអ៊ីស្រាអែលកើនឡើង ជាមួយនឹងការផ្ទុះវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ដែលយើងកំពុងមើលឃើញនាពេលនេះ តម្រូវការរបស់ឪពុកម្តាយដើម្បីអនុញ្ញាតឲ្យកូនៗរបស់ពួកគេចាក់វ៉ាក់សាំង នឹងកើនឡើងដូចគ្នា” ។
កន្លងមកប្រទេសអ៊ីស្រាអែលបានបន្ធូរបន្ថយវិធានការណ៍រឹតត្បិត ខណៈចំនួនករណីឆ្លងប្រចាំថ្ងៃថ្មីបានធ្លាក់ចុះ ដោយសារអត្រាចាក់វ៉ាក់សាំងខ្ពស់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ៊ីស្រាអែល ឲ្យចាក់វ៉ាក់សាំងកូវីដដល់ក្មេងៗអាយុពី ១២ ទៅ ១៥ ឆ្នាំ ក្រោយផ្ទុះវីរុសបំប្លែងខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


