Connect with us

ព័ត៌មានអន្ដរជាតិ

កុំ​ស្ទាក់​ស្ទើរ​ទៅ​ចាក់​វ៉ាក់សាំង​ ឥឡូវ​នេះ​ នៅ​អេស្ប៉ាញ​អ្នក​អត់​ទាន់​ចាក់​ឆ្លង​កូវីដច្រើនណាស់

បានផុស

នៅ

អាជ្ញាធរ និង​អ្នក​ជំនាញ​សុខភាព​នៅ​ប្រទេស​អេស្ប៉ាញ​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពេល​ករណី​ឆ្លង​កូវីដ-១៩​ថ្មី​ស្ទុះ​ងើប​ឡើង​វិញ​ក្នុង​ចំណោម​មនុស្ស​វ័យ​ក្មេង​ដែល​​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង បន្ទាប់​ពីមាន​ករណី​ឆ្លង​ជាង​១០០០​​នាក់​ត្រូវ​បាន​រក​ឃើញ​ទូទាំង​ប្រទេស​។

ទោះ​ជា​ជាង​មួយ​ភាគ​បី​នៃ​​ប្រជា​ជន​​៤៧​លាន​នាក់​របស់​អេស្ប៉ាញ​​​បាន​ចាក់​វ៉ាក់សាំង​​ការ​ពារ​កូវីដ-១៩​ពេញ​លេញ​ហើយ​ក្តី ក៏​ចំនួន​ឆ្លង​ថ្មី​បាន​កំពុង​​ងើប​ឡើង​វិញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ជា​ពិសេស​ក្នុង​ចំណោម​មនុស្ស​វ័យ​ក្មេង​ដែល​កំពុង​រង់​ចាំ​ចាក់​វ៉ាក់សាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ល្ងាច​ថ្ងៃ​ពុធទិន្នន័យ​បង្ហាញ​ថា​ ​​ក្នុង​ចំណោម​មនុស្ស​១០ម៉ឺន​នាក់​ទូទាំង​ប្រទេសគិត​ត្រឹម​​​​រយៈ​ពេល​ពីរ​សប្តាហ៍​កន្លង​ទៅ​មានអ្នក​ឆ្លង​ ១១៧.៧​នាក់​​គឺ​បាន​កើន​ឡើង​ពី​​​៩២.៥៧​នាក់​កាល​ពីមុន​ពីរ​សប្តាហ៍​មុន។ ទោះ​ជា​យ៉ាង​ណា ​​មនុស្ស​ដែល​​មាន​អាយុ​១២​ទៅ​១៩​ឆ្នាំ​​គឺ​មាន​អ្នក​ឆ្លង​​​​២៨៧.៨​នាក់​ក្នុង​ចំណោម​មនុស្ស​១០​ម៉ឺន​នាក់​ដែល​បាន​កើន​​ឡើង​ពី​៤៤​នាក់​​ ខណៈ​មនុស្ស​​អាយុ​២០​ទៅ​២៩​ឆ្នាំគឺ​​មាន​អ្នក​ឆ្លង​២៩៣.៣នាក់​ក្នុង​ចំណោម​មនុស្ស​១០​ម៉ឺន​នាក់​កើន​ពី​៤៤​នាក់។​

រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល លោក Carolina Darias បាន​និយាយ​ថា ៖«យើង​ស្ថិត​នៅ​លើ​ផ្លូវ​​ដែល​កូវីដ-១៩​ជិត​ដល់​ទី​បញ្ចប់​ហើយ តែ​​យើង​មិន​អាច​បញ្ចប់​បាន។ យើង​ទាំង​អស់​គ្នា​ត្រូវ​តែគោរព​វិធាន​ការការពារ»។

លោក Darias និយាយ​ថា កម្មវិធី​ចាក់​វ៉ាក់សាំង​នៅ​តែ​ជា​អាវុធ​ដ៏​មាន​ឥទ្ធិពល​បំផុត​។ ចំនួន​ករណី​ឆ្លងអាច​ថយចុះ​ក្នុង​ចំណោម​មនុស្ស​វ័យ​ក្មេង នៅ​ពេល​ណា​ដែល​ពួក​គេ​បាន​ចាក់​វ៉ាក់សាំងរួច។

តំបន់​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង​របស់​អេស្ប៉ាញ​ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​​ផ្ទាល់​ខ្លួន​បាន​ចាប់​ផ្តើមពន្លឿន​ផែន​ការ​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​អាយុ​ក្រោម​៣០​ឆ្នាំ និងដាក់​គោល​ដៅ​ចាក់​នៅ​ខែ​នេះ។ រដ្ឋាភិបាល​និយាយ​ថា កម្មវិធី​ចាក់​វ៉ាក់សាំងបាន​ឈាន​ដល់​ល្បឿន​មធ្យម​ ហើយ​ស្ថិត​​​លើ​ផ្លូវ​ឆ្ពោះ​ទៅ​សម្រេច​គោល​ដៅ៧០​%​នៃ​ប្រជា​ជន​របស់​ខ្លួន​នៅ​ចុង​រដូវ​ក្តៅ​​នេះ។

ប៉ុន្តែ​ការប្រឹង​ប្រែង​កំពុង​ត្រូវ​បានរារាំង​ដោយ​វីរុស​បំប្លែង​ខ្លួន​មក​ដល់​ថ្មី និង​ការ​ផ្ទុះ​ឆ្លង​នៅ​​កោះ​ Mallorca ដែលហោច​ណាស់​មនុស្ស​​១១៧៦​នាក់បាន​ឆ្លង​ និង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​៤៧៩៦​នាក់​ទូទាំង​ប្រទេស​។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សិស្ស​​​១៧០​នាក់​​បាន​ធ្វើ​តេស្ត​អវិជ្ជមាន និង​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ បន្ទាប់​ពី​​ត្រូវ​បាន​ដាក់​នៅ​ដាច់​ដោយ​ឡែក​នៅ​សណ្ឋាគារ​មួយ​លើ​កោះ Balearic ចាប់​តាំង​ពី​ថ្ងៃ​សៅរ៍​មុន។

ប្រធានសុខភាព​អាសន្ន​អេស្ប៉ាញ​លោក Fernando Simón​ បាន​និយាយ​កាល​ពី​ដើម​សប្តាហ៍​នេះ​ថា ៖«តួលេខ​ទាំង​នោះ​ពិត​ជា​សំខាន់​ណាស់​ដែល​ទាម​ទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់។ យើង​ត្រូវ​ការ​ធ្វើ​ឲ្យ​ប្រាកដ​ច្បាស់​ថា ក្រុម​មនុស្ស​ដែល​មិន​ទាន់ចាក់​វ៉ាក់សាំង​ស្ថិត​នៅ​ក្នុង​ហានិភ័យ​ខ្ពស់​ជាង​គេ»។

លោក Rafael Bengoa សហប្រធាន​វិទ្យាស្ថាន​សុខភាព និង​យុទ្ធសាស្ត្រ​នៅទី​ក្រុង Bilbao និង​ជា​អតីត​នាយកប្រព័ន្ធសុខភាព​នៅ​អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​និយាយ​ថា ៖«យើង​ឈាន​ដល់ការ​បើក​សាលា​រៀន យុវជនត្រូវ​ការ​​ទៅ​ជប់​លៀង វីរុស​នៅ​តែ​បន្ត​មាន ហើយ​អ្នក​មិន​ទាន់​ចាក់​វ៉ាក់សាំង​អាយុ​១៦​ទៅ​៣០​ឆ្នាំ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖​ Theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម