ព័ត៌មានអន្ដរជាតិ
រកឃើញមនុស្សស្លាប់ជាបន្តបន្ទាប់ ក្នុងគ្រោះអគ្គិភ័យដ៏សាហាវ ឆាបឆេះប្លុកអាផាតមិន នៅអេស្ប៉ាញ
តាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃសុក្រទី២៣ខែកុម្ភៈ ក្រុមជួយសង្គ្រោះបានរកឃើញមនុស្សស្លាប់ចំនួន៤នាក់ហើយ ខណៈ១៩នាក់ទៀតកំពុងបាត់ខ្លួន ក្នុងគ្រោះអគ្គិភ័យដ៏ធំ ដែលឆាបឆេះប្លុកអាផាតមិនចំនួនពីរ ក្នុងទីក្រុង Valencia នៃប្រទេសអេស្ប៉ាញ។

ដោយឡែកកាសែត El Pais បានរាយការណ៍ថា ប្លុកនេះមានផ្ទះល្វែងចំនួន១៣៨និងមានមនុស្សរស់នៅចំនួន៤៥០នាក់។
ដំបូងឡើយ អគ្គិភ័យបានលេបត្របាក់អគារកម្ពស់១៤ជាន់ ស្ថិតក្នុងសង្កាត់ Campanar រួចក៏រាលដាលដល់អគារនៅជាប់គ្នានោះ ខណៈអ្នកជំនាញអះអាងថា មូលហេតុដែលអគ្គិភ័យឆេះរាលលឿនបែបនេះ គឺដោយសារតែសន្លឹកអាលុយមីញ៉ូមដែលគេបិតលើជញ្ជាំងអគារ ហើយពួកគេកំពុងស៊ើបអង្កេតជាបន្ត។

សាក្សីម្នាក់បានប្រាប់ TVE ថា គាត់បានមើលទៅក្រៅបង្អួច ហើយឃើញអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ខ្ញុំសឹងមិនជឿនឹងភ្នែក ចំពោះអ្វីដែលបានកើតឡើង។ អគារទល់មុខគ្នា ត្រូវភ្លើងឆេះទាំងស្រុង។
ពាក់ព័ន្ធគ្រោះអគ្គិភ័យដ៏កាចសាហាវនេះ ចៅហ្វាយក្រុង Valencia ក៏បានប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃផងដែរ។

សូមបញ្ជាក់ថា នេះមិនមែនជាលើកដំបូងទេ ដែលប្រទេសអេស្ប៉ាញជួបអគ្គិភ័យកាចសាហាវបែបនេះ ពោលគឺកាលពីខែតុលាឆ្នាំមុន ភ្លើងឆេះក្លិបរាត្រីនៅតំបន់ Murcia បានឆក់យកជីវិតមនុស្សចំនួន១៣នាក់ ក្នុងអ្វីដែលត្រូវបានគេដឹងថាជា អគ្គិភ័យឆេះក្លិបរាត្រីសម្លាប់មនុស្សច្រើនបំផុតនៅអេស្ប៉ាញ នារយៈពេល៣ទសវត្សរ៍ចុងក្រោយ។
កាលនោះ មនុស្សចំនួន៦នាក់ រងការចោទប្រកាន់ ហើយអាចប្រឈមមុខ ជាប់ពន្ធនាគាររហូតដល់៩ឆ្នាំ ប្រសិនបើការស្លាប់ត្រូវបានរកឃើញថា បណ្តាលមកពីការធ្វេសប្រហែស៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


