Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន៖ ទោះបាញ់ពន្លិចនាវាចម្បាំងអង់គ្លេស ក៏សង្គ្រាមលោកលើកទី៣ មិនផ្ទុះឡើងដែរ ព្រោះលោកខាងលិចដឹងថា ខ្លួនមិនឈ្នះរុស្ស៊ី

បានផុស

នៅ

លោក វ្លាឌីមៀរ ពូទីន បានអួតអាងថា ទោះប្រទេសរុស្ស៊ី បាញ់ពន្លិចនាវាចម្បាំង HMS Defender ក៏ដោយ ក៏មិនបណ្តាលឲ្យមានសង្គ្រាមលោកលើកទី៣ដែរ។

The Russian leader suggested the UK would lose a war against his country
លោក វ្លាឌីមៀរ ពូទីន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីរុស្ស៊ី បាននិយាយថា កងទ័ពជើងទឹករបស់លោក អាចវាយប្រហារនាវានៅសមុទ្រខ្មៅ ពីព្រោះប្រទេសលោកខាងលិចដឹងច្បាស់ថា ពួកគេមិនអាចឈ្នះនៅក្នុងសង្គ្រាមនោះបានទេ។

នេះជាការព្រមានខ្លាំងបំផុតរបស់លោក ពូទីន ចំពោះចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក បន្ទាប់ពីការប្រឈមមុខដាក់គ្នាកាលពីសប្តាហ៍មុន នៅក្នុងសមុទ្រខ្មៅ។

HMS Defender arriving at the Batumi sea port in Georgia
នាវាចម្បាំង HMS Defender

ទីក្រុងមូស្គូនិយាយថា នាវាចម្បាំងរបស់ខ្លួនបានបាញ់ព្រមាន ហើយយន្តហោះចម្បាំង បានទម្លាក់គ្រាប់បែក លើផ្លូវរបស់នាវាពិឃាតអង់គ្លេស HMS Defender កាលពីថ្ងៃពុធសប្តាហ៍មុន ដើម្បីបង្ខំឲ្យនាវាចាកចេញពីតំបន់ ក្បែរឧបទ្វីបគ្រីមៀដែលរុស្ស៊ីកាត់យកក្នុងឆ្នាំ ២០១៤ ។

បុរសខ្លាំងរបស់វិមានក្រឹមឡាំងរូបនេះ បាននិយាយក្នុងកម្មវិធីសំណួរ-ចម្លើយតាមទូរទស្សន៍ថា “នេះគឺជាការបង្កហេតុ។ ទោះបីយើង ពន្លិចនាវាពិឃាតអង់គ្លេសជិតតំបន់គ្រីមៀក៏ដោយ វាមិនទំនងទេថា ពិភពលោកនឹងជិតដល់សង្គ្រាមលោកលើកទី ៣”។

Russian fighter jets swooped over a Dutch warship

លោកបានបន្ថែមថា “អ្នកដែលកំពុងធ្វើនេះ ដឹងថា ពួកគេមិនអាចក្លាយជាអ្នកឈ្នះនៅក្នុងសង្គ្រាមបានឡើយ។ យើងស្ថិតនៅលើទឹកដីរបស់យើង។ យើងកំពុងប្រយុទ្ធដើម្បីខ្លួនយើងនិងអនាគតរបស់យើង”។

ស្របពេលជាមួយគ្នានោះ លោកពូទីនក៏បាននិយាយផងដែរថា យន្តហោះស៊ើបការណ៍អាមេរិកមួយគ្រឿង បានធ្វើប្រតិបត្តិការស្របគ្នាជាមួយនាវាពិឃាតអង់គ្លេស អំឡុងការប្រឈមមុខដាក់គ្នាកាលពីសប្តាហ៍មុននៅសមុទ្រខ្មៅ។

Fighter jets harassing a Dutch frigate

ថ្លែងក្នុងកម្មវិធីនោះ លោកពូទីននិយាយថា យន្តហោះនោះ កំពុងត្រួតពិនិត្យការឆ្លើយតបរបស់យោធារុស្ស៊ី។

លោកបានបន្ថែមថា ទីក្រុងមូស្គូដឹងយ៉ាងច្បាស់អំពីចេតនារបស់សហរដ្ឋអាមេរិក ហើយបានឆ្លើយតបយ៉ាងត្រឹមត្រូវដើម្បីចៀសវាងការបង្ហាញទិន្នន័យរសើប៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ The Sun

ចុចអាន៖ រុស្ស៊ី គំរាមទម្លាក់គ្រាប់បែកលើនាវាចម្បាំង អង់គ្លេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម