ព័ត៌មានអន្ដរជាតិ
វីរុសកាចសាហាវ Delta ឆ្លងរាលដាលទូទាំងប្រទេសថៃហើយ
កាលពីដើមសប្តាហ៍នេះ វីរុសបំប្លែងដែលរកឃើញដំបូងនៅប្រទេសឥណ្ឌា Delta វាយលុកខ្លាំងនៅតែក្នុងទីក្រុងបាំងកក ប៉ុន្តែនៅថ្ងៃអង្គារ៍អាជ្ញាធរសុខាភិបាលថៃព្រមានពីវីរុសដ៏កាចសាហាវនេះបានរាលដាលពេញប្រទេសហើយ។
ប្រទេសថៃកាលពីថ្ងៃអង្គារ៍ម្សិលមិញនេះមានករណីមរណភាពថ្មី៥៤នាក់ និងឆ្លងថ្មី ៦ ៥១៩នាក់ ដែលធ្វើឲ្យតួលេខស្លាប់សរុបឡើងដល់ ២ ៣៨៧ នាក់ និងឆ្លងសរុប ៣០១ ១៧២ នាក់។

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA) បាននិយាយថា ទីក្រុងបាំងកកកាលពីថ្ងៃចន្ទបានក្លាយជាកន្លែងស្លាប់ និងឆ្លងថ្មីច្រើនជាងគេបំផុតគឺស្លាប់៣៣នាក់ និងឆ្លងថ្មី១៤៩២នាក់។
វីរុសក៏ត្រូវបានរកឃើញលើជនជាតិថៃ៨នាក់ដែលវិលត្រឡប់មកពីប្រទេសផ្សេងគឺ៣នាក់មកពីប្រទេសម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ហើយម្នាក់ៗមកពីប្រទេសកម្ពុជា និងអេត្យពី។
ថៃបានរកឃើញករណីឆ្លងថ្មីជាង៥ពាន់នាក់ជារៀងរាល់ថ្ងៃចាប់តាំងពីដើមខែកក្កដាមក ខណៈករណីស្លាប់ថ្មីប្រហែល៥០នាក់រាល់ថ្ងៃ។ ករណីស្លាប់ច្រើនបំផុតគឺមានចំនួន៦១នាក់កាលពីថ្ងៃសុក្រសប្តាហ៍មុន។
អ្នកនាំពាក្យ CCSA លោក Taweesilp Visanuyothin បានបញ្ជាក់ពីការព្រមានរបស់ក្រសួងសុខាភិបាលអំពីគ្រោះថ្នាក់វីរុសបំប្លែងខ្លួន Delta ដែលរាលដាលស្ទើរគ្រប់កន្លែងទូទាំងប្រទេសហើយ បន្ទាប់ពីវាយប្រហារខ្លាំងនៅក្រុងបាំងកក។

រកឃើញដំបូងនៅប្រទេសឥណ្ឌា វីរុស Delta មានឥទ្ធិពលឆ្លងខ្លាំងជាងវីរុសកូវីដ-១៩ផ្សេងៗទៀត។
តាមទិន្នន័យរបស់ក្រសួងសុខាភិបាលបង្ហាញថា ចន្លោះថ្ងៃទី២៨ ខែមិថុនា និងទី២ ខែកក្កដា វីរុសនេះរកឃើញឆ្លងដល់ទី៥២%នៅទីក្រុងបាំងកក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៧ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C