ព័ត៌មានអន្ដរជាតិ
មូលនិធិពុទ្ធសាសនាតៃវ៉ាន់មួយទិញវ៉ាក់សាំង BioNTech ៥លានដូសជូនរដ្ឋាភិបាល
មូលនិធិសង្ឃពុទ្ធសាសនាដ៏ធំមួយនៅកោះតៃវ៉ាន់នឹងទិញវ៉ាក់សាំងបង្ការកូវីដ-១៩ BioNTech ចំនួន៥លានដូសតាមរយៈទីភ្នាក់ងារលក់ចិនរបស់ក្រុមហ៊ុនអាល្លឺម៉ង់។
មូលនិធិពុទ្ធសាសនា Tzu Chi Foundation បាននិយាយថា ខ្លួនបានកំពុងដេញថ្លៃដើម្បីទទួលបានវ៉ាក់សាំង ហើយរដ្ឋាភិបាលតៃវ៉ាន់បានអនុញ្ញាតឲ្យមូលនិធិពុទ្ធសាសនាចរចារក្នុងនាមរដ្ឋាភិបាលដើម្បីទទួលបានវ៉ាក់សាំង។ វ៉ាក់សាំងនឹងត្រូវបរិច្ចាគទៅរដ្ឋាភិបាលដើម្បីចាក់ដល់ប្រជាជន។
ក្នុងសេចក្តីប្រកាសបង្ហោះលើផេក Facebook មូលនិធិពុទ្ធសាសនា Tzu Chi បានឲ្យដឹងថា ខ្លួនបានចុះកុងត្រាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធហុងកុង Shanghai Fosun Pharmaceutical Group ដែលមានសិទ្ធិលក់វ៉ាក់សាំងនៅប្រទេសចិន ម៉ាកាវ និងតៃវ៉ាន់។
សេចក្តីប្រកាសបានបន្តថា ៖«បន្ទាប់ពីចុះហត្ថលេខាលើកិច្ចសន្យាលទ្ធកម្មវ៉ាក់សាំងដោយជោគជ័យ វ៉ាក់សាំងដែលទិញទាំងអស់នឹងត្រូវបរិច្ចាគទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីប្រើប្រាស់ក្នុងការចាក់ដល់ប្រជាជន»។ ប៉ុន្តែសេចក្តីប្រកាសមិនបានបញ្ជាក់ពីពេលវេលាដែលត្រូវទៅមកដល់ទេ។
ការទិញវ៉ាក់សាំងរបស់មូលនិធិពុទ្ធសានានេះបានកើតមានឡើង បន្ទាប់ពីវ៉ាក់សាំង១០លានដូសត្រូវបានទិញដោយក្រុមហ៊ុនបច្ចេកវិទ្យាតៃវ៉ាន់២គឺ TSMC និង Foxconn plus Foxconn កាលពីដើមខែកក្កដា ក៏នឹងត្រូវផ្តល់ជូនទៅរដ្ឋាភិបាលដែរ។
អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីតៃវ៉ាន់ លោក Lo Ping-cheng បានសម្តែងការអរគុណរបស់រដ្ឋាភិបាលដល់មូលនិធិពុទ្ធសាសនា Tzu Chi ដោយនិយាយថា បូកបញ្ចូលគ្នានឹងមានវ៉ាក់សាំង១៥លានដូស។
រដ្ឋាភិបាលតៃវ៉ាន់បានអនុញ្ញាតឲ្យក្រុមហ៊ុន និងមូលនិធិពុទ្ធសាសនា Tzu Chi ចរចារជាមួយក្រុមហ៊ុនវ៉ាក់សាំង BioNTech បន្ទាប់ពីសម្ពាធពីសាធារណៈដែលរដ្ឋាភិបាលមានការយឹតយាវក្នុងរកវ៉ាក់សាំងចាក់ដល់ប្រជាជន។
ក្រុមហ៊ុន BioNTech ផលិតវ៉ាក់សាំងជាមួយ Pfizer ប៉ុន្តែ Pfizer មិនអាចលក់ដោយផ្ទាល់ទៅតៃវ៉ាន់ទេ ដូច្នេះ BioNTech មានសិទ្ធិចុះហត្ថលេខាទៅ Fosun។
រដ្ឋាភិបាលតៃវ៉ាន់បានបញ្ជាទិញវ៉ាក់សាំងរាប់លានដូសរួចហើយ ខណៈសហរដ្ឋអាមេរិក និងជប៉ុនបានបរិច្ចាគវ៉ាក់សាំង Moderna និង AstraZeneca ជិត៦លានដូស។
រហូតដល់ពេលនេះ មានប្រហែលជា២០%នៃប្រជាជនតៃវ៉ាន់២៣.៥លាននាក់ហោចណាស់ចាក់បានមួយដូស ហើយរដ្ឋាភិបាលកំពុងបង្កើនការចាក់ដល់ប្រជាជនស្របពេលឥឡូវនេះស្ថានភាពកូវីដ-១៩កំពុងស្ថិតក្រោមការគ្រប់គ្រងបានល្អ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


