ព័ត៌មានអន្ដរជាតិ
វៀតណាម ធ្ងន់ធ្ងរហើយ ពេលនេះកាន់តែព្រួយខ្លាំង ព្រោះអ្នកឆ្លង Delta ភាគច្រើន មិនបញ្ចេញរោគសញ្ញា
ស្របពេលដែលវីរុសបំប្លែងខ្លួន Delta កំពុងវាយលុកប្រទេសវៀតណាម ករណីមិនបញ្ចេញរោគសញ្ញា អាចនឹងធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលដ៏ខ្លីខាងមុខ។ នេះបើយោងតាមក្រសួងសុខាភិបាល វៀតណាម។

លោក Nguyen Truong Son អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម បាននិយាយថា “ការពិនិត្យតាមដាន និងមើលថែទាំអ្នកជំងឺមិនបញ្ចេញរោគសញ្ញាគឺ ដើរតួយ៉ាងសំខាន់បំផុតនាពេលនេះ”។
លោក Son បន្តថា ដោយសារតែស្ថានភាពជំងឺកូវីដ-១៩កាន់តែធ្ងន់ធ្ងរទៅៗ ដូច្នេះពួកគេមិនអាចត្រូវបានគេដឹកទៅមន្ទីរពេទ្យទាន់ពេលវេលាទេ ហើយបានស្លាប់នៅក្នុងផ្ទះ។ ប្រជាជនចាំបាច់ត្រូវទទួលបានព័ត៌មានបន្ថែមអំពីរោគសញ្ញាដំបូង ហើយចាំបាច់ត្រូវធ្វើតេស្ត រួចបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យនិងកន្លែងព្យាបាលផ្សេងទៀត។

ទាក់ទងនឹងស្ថានភាពជំងឺឆ្លងនៅទីក្រុង ហូជីមិញ លោក Son បាននិយាយថា ការផ្ទុះឡើងក្នុងទីក្រុងភាគខាងត្បូងមួយនេះ នៅតែបន្តតាមរបៀបដ៏ស្មុគស្មាញ។ ជាមួយវិធានការបិទខ្ទប់និងគម្លាតសង្គមជាបន្តបន្ទាប់ ការឆ្លងរោគនឹងចុះខ្សោយ ប៉ុន្តែសំណួរអំពីថាតើវិធានការបែបនេះនឹងត្រូវអូសបន្លាយពេលយូរប៉ុនណានោះ គឺអាស្រ័យទៅលើការអនុលោមរបស់ប្រជាជន ការគ្រប់គ្រងមូលដ្ឋាននិងកិច្ចខិតខំពីប្រព័ន្ធសុខាភិបាល។
ស្ថិតិផ្លូវការពីមន្ទីរសុខាភិបាលក្រុង ហូជីមិញ បានបង្ហាញថា ករណីកូវីដមិនបញ្ចេញរោគសញ្ញា និងកម្រិតស្រាល គឺមានប្រហែល ៨០ ភាគរយឯណោះនៃករណីឆ្លងទាំងអស់។

ទីក្រុងភាគខាងត្បូងនេះ បានកត់ត្រាការឆ្លងក្នុងសហគមន៍ចំនួន ៦៨,២៧១ ករណីនៅក្នុងរលកទី៤ ចាប់តាំងពីចុងខែមេសាមក ហើយជាតំបន់រងគ្រោះធ្ងន់ធ្ងរបំផុតរបស់ប្រទេស។
គួរបញ្ជាក់ថា ចំនួនអ្នកឆ្លងកូវីដសរុបនៅវៀតណាម ក្នុងរលកថ្មីនេះ បច្ចុប្បន្នមាន ១០៥,២៨៧ ករណី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ អ្នកឆ្លង Delta មានផ្ទុកមេរោគនៅក្នុងច្រមុះ ច្រើនជាងអ្នកឆ្លងកូវីដទម្រង់ដើម ដល់ទៅ ១,២៦០ ដងឯណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


