ព័ត៌មានអន្ដរជាតិ
ពលរដ្ឋឥណ្ឌាកាន់តែច្រើនងាកទៅរៃអង្គាសប្រាក់ព្យាបាលកូវីដ
អ្នកជំងឺចូលមន្ទីរពេទ្យបានកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌាកំឡុងពេលការផ្ទុះកូវីដ-១៩ដែលបណ្តាលឲ្យមនុស្សស្លាប់ច្រើន។ យោងតាមរបាយការណ៍ Astha Rajvanshi បានឲ្យដឹងថា ឥឡូវនេះ ពលរដ្ឋឥណ្ឌាកាន់តែច្រើនងាកទៅរកការរៃអង្គាសប្រាក់ដើម្បីចំណាយលើតម្លៃព្យាបាល។
ស្ត្រីអាយុ២៧ឆ្នាំឈ្មោះ Supraja Reddy Yeruva មិនអាចដកដង្ហើមបានស្រួល បន្ទាប់ពីសម្រាលកូនទី២កាលពីខែមិថុនា។ គាត់មានរោគសញ្ញាកូវីដ-១៩កំឡុងពេលមានផ្ទៃពោះ បន្ទាប់ពីបានទៅពិនិត្យនៅមន្ទីរពេទ្យមួយ។
ភ្លាមៗនោះ គាត់មានបញ្ហាសួត និងត្រូវបានដាក់ទៅកន្លែងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនមួយនៅទីក្រុង Hyderabad។ គាត់ស្នាក់នៅពេទ្យនោះអស់រយៈពេលមួយខែ។ កូនស្រីអាយុ៦ឆ្នាំ និងកូនប្រុសទើបសម្រាល ស្វាមីឈ្មោះ Vijaya Yeruva ឥឡូវនេះកំពុងរង់ចាំការជាសះស្បើយរបស់នាង។
លោក Yeruva ជាស្វាមីកំពុងពិបាកលើការចំណាយព្យាបាលដែលហោចណាស់អស់ ៨០ ៦១៦ដុល្លារដែលចំនួននេះត្រូវបង់នៅថ្ងៃចេញពីមន្ទីរពេទ្យ។ លោកបានប្រើធានារ៉ាប់រង ប័ណ្ណឥណពន្ធ និងខ្ចីលុយធនាគារ។ បន្ទាប់ពីប្រើអស់ជម្រើស បុរសអាយុ៣៥ឆ្នាំបានចូលកម្មវិធី Ketto ដែលជាទម្រង់រៃអង្គាសប្រាក់ និងបានចាប់ផ្តើមស្នើសុំ។
ជាវិស្វករម្នាក់ដែលមានចំណូលប្រចាំឆ្នាំថេរ ប៉ុន្តែទាបគឺប្រមាណ ១ ០៧៦ដុល្លារអាមេរិក លោក Yeruva និយាយថា លោកមិនដែលនឹកគិតដល់រឿងសុំប្រាក់គេទេ។
លោកប្រាប់ថា ៖«ខ្ញុំខិតខំធ្វើការដើម្បីបានប្រាក់ផ្គត់ផ្គង់គ្រួសារ និងមិនដែលសុំឲ្យនរណាជួយទេ។ តែឥឡូវនេះ ខ្ញុំពិតជាអាម៉ាស់ដែលប្រាប់អ្នកដទៃអំពីការរៃអង្គាសប្រាក់នេះ»។
អ្នកជំនាញបាននិយាយថា កម្មវិធីរៃអង្គាសប្រាក់ធំៗ៣គឺ Ketto, Milaap និង Give India បានរៃអង្គាសប្រាក់ប្រហែល ១.៦ប៊ីលានដុល្លារអាមេរិកដែលទទួលបានពីម្ចាស់ជំនួយប្រមាណ២.៧លាននាក់។
កម្មវិធី Ketto ដែលលោក Yeruva ប្រើដើម្បីរៃអង្គាសត្រូវបានគេនិយាយថា មានអ្នកប្រើកើនឡើងដល់ទៅ៤ដងកំឡុងពេលផ្ទុះកូវីដទាំងពីរលើកកន្លងមកដែលរ៉ៃអង្គាសប្រាក់បានប្រមាណ៤០លានដុល្លារអាមេរិកសម្រាប់យុទ្ធនាការណ៍ជួយអ្នកជួបទុក្ខដោយកូវីដ-១៩ប្រមាណ ១២០០០។
អ្នកស្រី Ravina Banze និង Irfan Bashir សហនិពន្ធសៀវភៅមានចំណងជើង Crowdfunding: The Story of People បាននិយាយថា ៖«ក្នុងករណីជាច្រើន ការរៃអង្គាសប្រាក់បានក្លាយជាជម្រើសសុវត្ថិភាពមួយដើម្បីបំពេញគម្លាតដែលមាននៅក្នុងប្រព័ន្ធសុខាភិបាល»។
មុនពេលកូវីដផ្ទុះឡើង តម្រូវការចាំបាច់បំផុតសម្រាប់ការរៃអង្គាសគឺពាក់ព័ន្ធនឹងជីវិតមនុស្សរាប់លាននាក់ដែលឈឺនៅឥណ្ឌា។
យោងតាមការសិក្សាមួយនៅឆ្នាំ២០១៨ដោយទិនានុប្បវត្តិវេជ្ជសាស្រ្តអង់គ្លេស និងមូលនិធិសុខភាពសាធារណៈឥណ្ឌា (PHFI) បានបង្ហាញថា ការចំណាយលើតម្លៃព្យាបាលក្រៅហោប៉ៅបានធ្វើឲ្យប្រជាជន៣៨លាននាក់បានធ្លាក់ចូលក្នុងភាពក្រីក្រនៅឆ្នាំ២០១១-២០១២។
បន្ទុកធ្ងន់ធ្ងរខ្លាំងធ្លាក់លើប្រជាជនឥណ្ឌាក្រីក្របំផុតដែលជាក្រុមមួយកាលពីឆ្នាំមុនបានកើនឡើងដល់២៣០លាននាក់។ នេះបើយោងតាមអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ Azim Premji ហើយជាង៩០%បានខ្ចីប្រាក់ជាមធ្យម២០១ដុល្លារដើម្បីសងបំណុល។
នៅទីក្រុង Nagpur នារីឈ្មោះ Chinmayi Hiwase បានចេញពីមន្ទីរពេទ្យមួយទៅមន្ទីរពេទ្យមួយរយៈពេល៣ថ្ងៃដើម្បីស្វែងរកអ៊ុកស៊ីសែន និងគ្រែទំនេរសម្រាប់ឪពុករបស់នាងអាយុ៥៧ឆ្នាំលោក Rajesh Hiwase ដែលមានបញ្ហាសុខភាពដោយកូវីដ ហើយខ្លួននាងផ្ទាល់ក៏មានបញ្ហាកូវីដដែរ។
តាមរយៈការស្កេន MRI លើឪពុករបស់នាងគឺរកឃើញមេរោគកូវីដប្រភេទផ្សិតខ្មៅ។ ការព្យាបាលបន្ថែមដែលរាប់ទាំងតម្លៃចាក់ថ្នាំប្រចាំថ្ងៃ៩៤ដុល្លារម្តង សរុបទាំងអស់៣៣៦៣៣ដុល្លារអាមេរិក។
នារីអាយុ២៥ឆ្នាំដែលមានកូនម្នាក់ និងទើបបញ្ចប់ការសិក្សាមានអារម្មណ៍តក់ស្លុតនៅពេលឃើញតម្លៃពេទ្យសរុប។ ដោយគ្មានធានារ៉ាប់រងសុខភាព ការចំណាយធ្លាក់លើនាងទាំងស្រុង ដូច្នេះបានរកខ្ចីប្រាក់មិត្តភក្តិ និងចុងក្រោយរៃអង្គាសតាមអនឡាញ។
រហូតដល់ពេលនេះ គ្រួសារនាងរៃអង្គាសបាន១១៩៥៦ដុល្លារអាមេរិកដែលជិតពាក់កណ្តាលនៃចំនួនដែលនាងបានស្នើសុំ។
អ្នកស្រី Banze បាននិយាយថា ៖«កម្មវិធីវៃអង្គាសប្រាក់ពិតជាដើរតួសំខាន់មួយដែលជួយដល់អ្នកខ្វះខាតដែលព្យាបាលនៅពេទ្យឯកជន»។
អ្នកបរិច្ចាគជារឿយៗគឺជាសាច់ញាតិ និងមិត្តភក្តិរបស់អ្នករៃអង្គាស ប៉ុន្តែក៏មានអង្គការក្រៅរដ្ឋាភិបាល អ្នកសិល្បៈ និងមនុស្សប្លែកទាំងនៅប្រទេសឥណ្ឌា និងក្រៅប្រទេស។ ប៉ុន្តែការបរិច្ចាគភាគច្រើនទៅលើអ្នកដែលមានរឿងរន្ធត់ និងទាក់ទាញខ្លាំង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ