ព័ត៌មានអន្ដរជាតិ
ថៃយកព្រលានយន្តហោះមួយទៀតនៅបាំងកកធ្វើមន្ទីរពេទ្យកូវីដ
នៅថ្ងៃពុធ ទី២៨ ខែកក្កដា ម្សិលមិញនេះ អ្នកស្ម័គ្រចិត្តថៃបានរៀបចំឃ្លាំងព្រលានយន្តហោះ Don Muang ក្នុងទីក្រុងបាំងងធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាលដែលអាចដាក់គ្រែបានចំនួន១៨០០ ដោយសារករណីឆ្លងរាតត្បាតកាន់តែខ្លាំងឡើងទូទាំងប្រទេស។

ប្រទេសអាស៊ានមួយនេះមានករណីឆ្លងកូវីដមួយថ្ងៃជាប់កំណត់ត្រាទៀតហើយពោលគឺ ១៦ ៥៣៣នាក់ និងស្លាប់១៣៣នាក់កាលពីថ្ងៃពុធ ដែលធ្វើឲ្យចំនួនឆ្លងសរុបឡើងដល់ ៥៤៣ ៣៦១នាក់ និងស្លាប់ ៤ ៣៩៧នាក់។
លោក Rienthong Nanna នាយកមន្ទីរពេទ្យ Mongkutwattana បាននិយាយថា ៖«នេះជាមន្ទីរពេទ្យកម្រិត១+ដែលអាចទទួលអ្នកកូវីដ-១៩កម្រិតស្រាលមួយចំនួនធំ។ ប៉ុន្តែប្រសិនបើ អ្នកជំងឺធ្ងន់ធ្ងរ នឹងបញ្ជូនទៅមន្ទីរពេទ្យ Pitak Rachan Field»។

លោក Rienthong មានប្រសាសន៍ថា មន្ទីរពេទ្យនេះមិនទាន់ដំណើរការនៅឡើយទេ និងត្រូវការរៀបចំបន្ថែមទៀត។ ចំនួនឆ្លងកូវីដនឹងបន្តកើនឡើង និងមន្ទីរពេទ្យនឹងកាន់តែត្រូវការច្រើនបន្ថែមទៀត។

លោក Rienthong និងអ្នកស្ម័គ្រចិត្តក៏បានរៀបចំពិធីតូចមួយដើម្បីអបអរក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មព្រះមហាក្សត្រ Maha Vajiralongkorn លើកទី៦៩នៅមន្ទីរពេទ្យឈ្មោះ Tai Rom Prabaramee។
ការរាលដាលឆ្លងដ៏អាក្រក់ទូទាំងប្រទេស ជាពិសេសនៅទីក្រុងបានកំពុងដាក់សម្ពាធដ៏ធ្ងន់ធ្ងរលើប្រព័ន្ធសុខាភិបាល ហើយរដ្ឋាភិបាលកំពុងប្រឈមនឹងការរិះគន់យ៉ាងខ្លាំងជុំវិញកម្មវិធីចាក់វ៉ាក់សាំងយឹតយាវ។

ប្រទេសថៃដាក់គោលដៅចាក់វ៉ាក់សាំងដល់ប្រជាជនឲ្យបាន៥០លាននាក់នៅបំណាច់ឆ្នាំនេះ ប៉ុន្តែរហូតដល់ពេលនេះទើបបាន៥.៦%នៃប្រជាជនរបស់ខ្លួនជាង៦៦លាននាក់បានចាក់បាន២ដូស និង១៩.២%ហោចណាស់ចាក់បាន១ដូស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


