ព័ត៌មានអន្ដរជាតិ
ធ្ងន់ធ្ងរទៅៗហើយ ឥណ្ឌូណេស៊ី ប្រកាសរកឃើញករណីឆ្លង វីរុសបំប្លែងខ្លួន “Delta Plus” មួយទៀត
មន្ត្រីសុខាភិបាលឥណ្ឌូណេស៊ីបាននិយាយកាលពីថ្ងៃពុធថា ប្រទេសឥណ្ឌូណេស៊ីបានរកឃើញករណីឆ្លងវីរុសបំប្លែងខ្លួន “Delta Plus” ចំនួន ៣ ករណី ។
លោក Siti Nadia Tarmizi ប្រធានផ្នែកបង្ការ និងគ្រប់គ្រងជំងឺឆ្លង នៅក្រសួងសុខាភិបាលបាននិយាយថា ក្នុងចំណោមករណីឆ្លងវីរុសបំប្លែងខ្លួន “Delta Plus” ទាំង ៣ ករណី មាន ២ ករណីរកឃើញនៅទីក្រុង Jambi ខណៈមួយករណីទៀតនៅទីក្រុង Mamuju ខេត្ត West Sulawesi ។
លោក Nadia បានប្រាប់ទីភ្នាក់ងារ Anadolu ថា “ករណីឆ្លងទាំងនេះ គឺជាករណីឆ្លងក្នុងសហគមន៍” ។
វីរុសបំប្លែងខ្លួន “Delta Plus” គឺជាវីរុសក្លាយពូជមកពីវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” (B.161.7.2) ដែលបច្ចុប្បន្នគ្របដណ្តប់លើការកើនឡើងនៃករណីឆ្លងនៅក្នុងកោះជ្វា ដែលជាកោះមានប្រជាជនច្រើនបំផុតនៅឥណ្ឌូណេស៊ី ។
វីរុសបំប្លែងខ្លួន “Delta Plus” បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងមូលដ្ឋានទិន្នន័យពិភពលោក កាលពីខែមីនា ឆ្នាំ ២០២១ ហើយទីភ្នាក់ងារសុខភាពអង់គ្លេស (PHE) បានចាត់ថ្នាក់វាថាជា វីរុសបំប្លែងខ្លួនគួរឲ្យព្រួយបារម្ភ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


